ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង គ្រុប អាច​មាន​វាសនា​ដូច​លោក ជៀម ផែន ពាន់​ព័ន្ធ​រំលោភបំពាន​យក​ដី​យាយ​តា នៅ​តំបន់​ពយ​យាយ​ម៉ី ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ

លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង គ្រុប អាច​មាន​វាសនា​ដូច​លោក ជៀម ផែន ពាន់​ព័ន្ធ​រំលោភបំពាន​យក​ដី​យាយ​តា នៅ​តំបន់​ពយ​យាយ​ម៉ី ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ

ខេត្ត​ព្រះសីហនុ​ ៖ ​លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប អាច​នឹង​មាន​វាសនា​អាក្រក់ មិន​ខុស​លោក​ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូរ​នោះទេ បើសិនជា​រូប​គាត់​នៅតែ​មាន​ម​ហិតា​ឃុបឃិត​គ្នា​រំលោភ​បំពាន​យក​ដី​យាយ​តា ជា​ចាស់ជរា ទំហំ​ប្រមាណ​ជាង ៥ ហិកតា នៅ​តំបន់​ពយ​យា​ម៉ី ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ ពី​ព្រោះ​រាល់​បទល្មើស​ដែល​លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប បានរៀបចំ​និង​ឃុបឃិត​គ្នា​រំលោភបំពាន​យក​ដី​យាយ​តា មិន​ខុស​គ្នា​និង​លោក ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូ ជាមួយនិង​ប្រជាពលរដ្ឋ​រងគ្រោះ ៤៩ គ្រួសារ រស់នៅ ក្នុងភូមិ​ចំ​រាំ​ង​ឃុំ​កែវផុស ស្រុក​ស្ទឹង​ហាវ​នោះ ឡើយ ។​

​ក្រុម​មន្ត្រី​ក្រុម​ព្រឹក្សា​ស្រុក​ស្ទឹងហាវ​ប្រមាណ ២ ទៅ ៣ នាក់ ដែល​បាន​ដឹង​ច្បាស់​ពី​សាវតា លោកយាយ លោកតា បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ត្រង់ៗ​ថា លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី ដែល​បច្ចុប្បន្ន​ពូក​គាត់​ទាំង ២ នាក់​មាន​អាយុ​ជាង​៧០​ឆ្នាំ ចាស់ជរា​ទៅហើយនោះ គឺ​ជា​ម្ចាស់​លើ​ទីតាំង​ដី​ទំនាស់​យ៉ាង​ពិតប្រាកដ ដោយ​គាត់​បាន​ចូល​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៨៩ ជំនាន់​មាន​ខ្មែរ​ក្រហម​មក​ម្លេះ ហើយ​កាន់កាប់​របស់​គា​ត់ក៍មា​ន​ការ​ទ​ទូល​ស្គាល់ ពី​សំណាក់​អាជ្ញាធរ​មួលដ្ឋាន​ពិតប្រាកដ​ផង​ដែរ និង​សូម្បីតែ​លោក ទឹម យុន អតីត​មេបញ្ជាការ​យោធា​ស្រុក​ស្ទឹងហាវ ក៏​មាន​ការបញ្ជាក់​ថា លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី ពិតជា​បាន​រស់នៅ និង​កាន់កាប់​លើ​ដី​ទីតាំង​ទំនាស់​តាំងពី​ឆ្នាំ ១៩៨៩ ផងដែរ ។ សរុបសេចក្តី​មក​អ្វី​ដែល​លោកយាយ លោកតា មាន​គ្រប់យ៉ាង​ដែល​ជា​ឯកសារ​ផ្លូវច្បាប់ បញ្ជាក់​ពីរ​ការកាន់កាប់​លើ​ដី​របស់​គាត់ ដែល​បាន​យកទៅ​ដាក់​បង្ហាញ​សំរាប់​តតាំង​ក្តីនៅ ចំពោះមុខ​មន្ត្រី​អ្នក​អនុវត្តន៍​ច្បាប់​មិន​ត្រូវបាន​គេ​យក​ភ្នែក​មើល​នោះ​ទេ នេះ​ជា​ការពិត (​សម័យ​លោក ស្បោង សា​រ៉ា​ត ជា​អភិបាលខេត្ត​ព្រះសីហនុ​) ។

​ដោយឡែ ក​សំរាប់​ពាក្យបណ្តឹង ក៏​ដូច​ជា​ពាក្យ​ស្នើរ​សុំ​ផ្សេងៗ​របស់​ឈ្មោះ អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប​វិញ ទោះបីជា​ឯកសារ​នោះ​មិន​មាន​ភាពច្បាស់លាស់​យ៉ាងណាក៏ដោយ ក៏​ត្រូវបាន​គេ​លើកយក​មក​សម្រេច និង​ឲ្យ​ភាគី​ឈ្មោះ អៀង សុធា​រ៉ា ឈ្នះ​ក្តី រហូត​យ៉ាង​អយុត្តិធម៌​បំផុត ជា​ហេតុ​ធ្វើ​ឲ្យ​លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី ជា​ចាស់ជរា​ក្រីក្រ រង​ទុក​លំបាក​វេទនា​គ្មាន​ទីបញ្ចប់ ។​

​ទង្វើ​របស់​ក្រុម​អ្នកអនុវត្ត​ច្បាប់​កាត់​អោយ​អ្នក​ប្លន់​ដី​លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី ឈ្នះ បែបនេះ ត្រូវបាន​គេ​សង្ស័យ​ថា​វា​ជា​អំពើ​ឃុបឃិត​គ្នា​យ៉ាង​ពិតប្រាកដ ។ ក្រុម​មន្ត្រី​ក្រុម​ព្រឹក្សា​ស្រុក​ដដែល បានបញ្ជាក់​ថា រឿងរ៉ាវ​ការប្តឹង​ផ្តល់​រវាង​លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី និង​លោក អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប បើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​មាន​ភាពយុត្តិធម៌ មិន​លំអៀង មិន​ប្រកាន់​បក្ខ​ពូក មិន​ឃុបឃិត​គ្នា​មិន​ប្រព្រ​ត្តិ​អំពើ​ពុករលូយ និង​ធ្វើ​ការអនុវត្ត​ច្បាប់​ទៅ​តាម​តែ​អ្វី​ដែល​ជា​ភាពត្រឹមត្រូវ ដូច​ជា​អ្វី​ដែល​លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី មាន​ពាក់ព័ន្ធ​ទៅ​និង​ការកាន់កាប់​លើ​ទីតាំង​ដី​ទំនាស់ ជា​ឯកសារ​ផ្លូវច្បាប់​មាន​អ្វីខ្លះ និង​ភាគី​លោក អៀង សុធា​រ៉ា មាន​អ្វីខ្លះ​យកមក​ដាក់​បង្ហាញ​ឲ្យបាន​ច្បាស់លាស់ នៅពេលនោះ​អ្វី​ដែល​ជា​ការពិត នឹង​ត្រូវ​លាតត្រដាង រកឃើញ​អ្វី​ដែល​ជា​ការពិត​យកមក​ធ្វើការ​ដោះស្រាយ​បាន យ៉ាង​យុត្តិធម៌​បំផុត គ្មាន​អ្វី​ជា​ការលំបាក​នោះទេ តែ​ផ្ទុយទៅវិញ សុំណុំរឿង​ទំនាស់​ខាងលើនេះ ត្រូវបាន​មហាជន​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កែវផុស​តែម្តង បាន​នាំគ្នា​និយាយ​រិះគន់ថា ការឈ្នះក្តី​របស់លោក អៀង សុធា​រ៉ា ដោយ​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទៅ​លើ​លោកតា​ឈ្មោះ នាង ឃិន និង​លោកយាយ​ឈ្មោះ លាង ឃី ដ៏​កំសត់​វា​ជា​អំពើ​ឃុបឃិត​គ្នា​ទាំងស្រុង ។

​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៍ដោយ​រឿង​ទំនាស់​លោកតា​ឈ្មោះ​នាង​ឃិន​និង​លោកយាយ​ឈ្មោះ​លាង​ឃី​និង​លោក​អៀង សុធា​រ៉ា ប្រធាន​ក្រុមហ៊ុន​អៀង​គ្រុប បើ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ដោយ​គតិយុត្តិ​ធម៌ មិន​លំអៀង​មិន​យុត្តិធម៌​ទេនោះ លោក អៀង សុធា​រ៉ា អាច​និង​មាន​វាសនា​អាក្រក់​ដូច​លោក ជៀម ផែន ថៅកែ​ស្រា​បៀរ​លី​អូរ​មិនខានឡើយ រូ​ម​ទាំង​មន្ត្រី​អ្នកអនុវត្ត​ច្បាប់​ដែល​មាន​ការពា​ក់ព​ន្ធ័​ផង​ដែរ ពីព្រោះ​សុំណុំរឿង​មិន​ប្រក្រតី​ខាងលើនេះ កំពុង​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លូ​យ ចាប់​អារម្ភ​បំផុត ហើយ​ជាពិសេស​លិខិត​សុំ​ការ​ជូ​យ​អត្ត​រាគ​មន៍​ពី​សម្តេច​ពញា​ចក្រី ហេង សំរិន ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​លោកយាយ​លោកតា បាន​ដាក់​ចូល និង​ទទួលបាន​រួចរាល់​ផងដែរ ។​

​ថ្មីៗ​នេះ មន្ត្រី​អង្គភាព​ប្រឆាំង​អំពើរ​ពុករ​លូ​យក៍បាន​ដាក់​លិខិត​ចូល​មក​សាលាខេត្ត​ព្រះសីហនុ ដើម្បី​សូមឲ្យ​ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ​ធ្វើការ​ពិនិត្យ​ឡើងវិញ ចំពោះ​បញ្ហារ​មិន​ប្រក្រតី​ខាងលើនេះ និង​ផ្តល់​ភាព​យុត្តិ​ប្រគាល់ដី​ឲ្យ​យាយ​តា​កាន់កាប់​វិញ ពីព្រោះ​យាយ​តា​រង​ទុក្ខ​លំបាក​យូ​ឆ្នាំ​មកហើយ ៕

2015_02_23n7 2015_02_23n5 2015_02_23n6

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!