លោក ស្បោង សារ៉ាត បានសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការកម្ចាត់លោក សូ សុខ ចេញពីប្រធានសុរិយោដី ខេត្តព្រះសីហនុ ដែលជាឆ្អឹងទទឹងករបស់គាត់ ហើយស្នើលោក ហ៊ុន ភី ឲ្យ ឡើងធ្វើជាប្រធានមន្ទីរដោយគ្មានសួរយោបល់ មន្ត្រីថ្នាក់ដឹកនាំក្នុងខេត្ត ឲ្យបាន ត្រឹមត្រូវតាមនីតិវិធីនោះទេ។ ដូច្នេះហើយបានជាលោក ហ៊ុន ភី សម្តែងការដឹងគុណ ចំពោះលោក ស្បោង សារ៉ាត តាមរយៈការចុះហត្ថលេខា ផ្តល់ប័ណ្ណកម្មសិទ្ធិ ជូនអ្នកមានលុយ មានអំណាច ឲ្យកាន់កាប់ដីសាធារណៈរបស់រដ្ឋ ដូចជានៅតំបន់ដំណាក់ស្តេច ដីនៅតំបន់បឹង ព្រែកទប់ ឬដីចិញ្ចើមផ្លូវជាដើម ។
មន្ត្រីក្នុងមន្ទីរបានលើកឡើងទៀតថា គ្រាន់តែបានអំណាច ធ្វើជាប្រធានមន្ទីរភ្លាម លោក ហ៊ុន ភី បានសម្តែងប្ញកក្រអឺតក្រទម សម្លឹងមើលមន្ត្រី ដែលធ្លាប់មានភាពជិតដិត ជាមួយលោក សូ សុខ ក្នុងក្រសែភ្នែកមិនល្អ និងបានដកការងារសំខាន់ៗមួយចំនួន យកមកគ្រប់គ្រងចាត់ចែង ដោយខ្លួនឯង មិនក្រែងញញើតមន្ត្រីចាស់ៗ ដែលធ្លាប់មានអតីតភាព ការងារយូរឆ្នាំ និងមាន ជំនាញបច្ចេកទេស ក្នុងការគ្រប់គ្រង ប័ណ្ណកម្មសិទ្ធិនោះទេ។ លោក ហ៊ុន ភី នៅតែរក្សាទុកការិ យាធិបតេយ្យ កោសរូសបង្ខំឲ្យប្រជាពលរដ្ឋ បង់លុយក្រៅផ្លូវការ យ៉ាងអនាធិបតេយ្យដដែល សម្រាប់ការស្នើសុំច្បាប់សាងសង់ ឬការស្នើសុំប័ណ្ណកម្មសិទ្ធិដីធ្លី គឺសម្រាប់ដីធម្មតា ត្រូវ ចំណាយប្រាក់យ៉ាងតិច ២ពាន់ដុល្លារអាមេរិក រហូតដល់ ៥ពាន់ដុល្លារ ទើបអាចទទួលបាន ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ដោយស្របច្បាប់។ ប៉ុន្តែសម្រាប់ដីធ្លីមិនប្រក្រតី ដូចជាដីនៅតំបន់ ដំណាក់ស្តេច និងដីនៅតំបន់ព្រែកទប់ ឬដីដែលពាក់ព័ន្ធនឹងទំនាស់ គឺលោក ហ៊ុន ភី បាន កាប់ឆៅតែម្តង។
ប្រភពដែលបានបន្តឲ្យដឹងទៀតថា នៅអម្លុងពេលដែលលោក ហ៊ុន ភី ធ្វើជាអនុប្រធានមន្ទីរ ក៏គាត់មានស្នាម នៃ ការប្រព្រឹត្តអំពើពុករលួយ ក្នុងការគ្រប់គ្រង ប្រភពចំណូល ពីផ្នែកសុរិយោដី និងសំណង់ ផងដែរ ទើប គាត់មានលុយ ដើម្បីរត់ការជ្រែយកតំណែង ផ្តួលមេកើយរបស់ខ្លួន រហូតទទួលបានជោគជ័យ។ លោក ហ៊ុន ភី មានឆ្អឹងអណ្តែត នៅពេលដែលអភិបាលខេត្តព្រះសីហនុ គឺលោក ស្បោង សារ៉ាត ចាប់ផ្តើមមានបញ្ហារង្គៀសចិត្ត ជាមួយលោក សូ សុខ ដែលហ៊ានជំទាស់ មិនចេញប័ណ្ណកម្មសិទ្ធិ គ្រប់គ្រងដីធ្លី ឲ្យអ្នកមានលុយ មានអំណាចមួយចំនួន ដែលទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បើទោះបីជាមានចំណារ ឬអន្តរាគមន៍ពីលោក ស្បោង សារ៉ាត ក៏ដោយ។
ខេត្តព្រះសីហនុ ៖ ចាប់តាំងពីលោក ហ៊ុន ភី បានឡើងធ្វើជា ប្រធានមន្ទីរ ដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តព្រះសីហនុ ជំនួសលោក សូ សុខ ក៏មានការបែកធ្លាយ រឿងអាស្រូវពុករលួយ ដែលលោក ហ៊ុន ភី កំពុងព្យាយាមប្រមូលលុយស្រង់ដើម ដូចជាការបន្តរក្សាទុក ការិយាធិបតេយ្យ ក្នុង
អង្គភាពមន្ទីរសុរិយោដី បង្ខំឲ្យប្រជាពលរដ្ឋបង់លុយ ពេលមកស្នើសុំលិខិតស្នាមផ្សេងៗ ហើយ មន្ត្រីចាស់ៗ ដែលជិតដិតជាមួយលោក សូ សុខ ត្រូវបានលោក ហ៊ុន ភី ដកការងារមួយចំនួនធំ យកមកគ្រប់គ្រងតែម្នាក់ឯង ជាពិសេសការចុះហត្ថលខា លើប្លង់ដីមិនប្រក្រតី កំពុងកើតមានយ៉ាង ផុសផុល ផ្ទុយពីការដឹកនាំ របស់លោក សូ សុខ ដែលហ៊ានជំទាស់មិនចេញប័ណ្ណកម្មសិទ្ធិ ឲ្យកាន់កាប់លើដីសាធារណៈ ឬដីដែលមានការប្តឹងផ្តល់។
ប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ បានឲ្យដឹងថា ថ្មីៗនេះលោក ហ៊ុន ភី បានកំពុងប្រមូលប្រាក់ តាមរយៈការចុះហត្ថលេខា ផ្តល់ប័ណ្ណកម្មសិទ្ធិ ឲ្យអ្នកមានលុយមានអំណាច កាន់កាប់ដីមិន ស្របច្បាប់ ដូចជាដីដំណាក់ស្តេច ដីតំបន់ព្រែកទប់ និងដីចិញ្ចើមផ្លូវ ជាដីសាធារណៈ សម្រាប់ សង់សួនច្បារជាដើម។ កាលពីជំនាន់លោក សូ សុខ គឺនៅតាមតំបន់ ដែលបានរៀបរាប់ ខាងលើនេះ មិនអនុញ្ញាតឲ្យ អ្នកមានលុយមានអំណាច កាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ ប៉ុន្តែសម្រាប់លោក ហ៊ុន ភី វិញមិនដែល ខ្វល់ខ្វាយអ្វីនោះទេ ឲ្យតែគាត់អាចប្រមូលលុយ យកទៅ ស្រង់ដើម គាត់នឹងចុះហត្ថលេខា លើឯកសារកាន់កាប់ដីធ្លី ដោយមិនប្រក្រតី ផ្តើមចេញពីគំនិត ពុករលួយ ដើម្បីប្រមូលលុយ យកទៅច្រកហោប៉ៅ និងទុកសម្រាប់ការពារតំណែង ៕