ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ចន ច័ន្ទលក្ខិណា បញ្ចូនប្អូនស្រី ទៅ​សង្គ្រោះ​នៅ​វៀតណាម

ចន ច័ន្ទលក្ខិណា បញ្ចូនប្អូនស្រី ទៅ​សង្គ្រោះ​នៅ​វៀតណាម

ភ្នំពេញ៖ តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា នៅល្ងាចថ្ងៃនេះបាន សម្រេចបញ្ចូនប្អូនស្រីទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅប្រទេសវៀតណាម ខណៈដែលអាការៈប្អូនស្រី នាងហាក់ធ្ងន់ធ្ងរ ក្អួតឈាមមិនឈប់ បន្ទាប់ពីនាងត្រូវបានចោរឆក់ កាបូប ដួលបោកក្បាល កាលពីព្រឹកមិញនេះ។

នៅថ្ងៃទី១៧ ខែកុម្ភៈនេះមានករណីចោរឆក់កាបូបប្អូនស្រីរបស់តារាសម្តែងមេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈដែលប្អូនស្រីនាង ដែលជាអាជីវករនៅផ្សារថ្មី ទើបតែចេញពីដូរលុយនៅធនាគារ ហើយធ្វើដំណើរត្រឡប់ទៅផ្សារ ថ្មីវិញ ក៏ជួបហេតុការណ៍ ដូច្នេះធ្វើឲ្យប្អូនស្រីនាង ត្រូវដួលផ្ញារក្រោយបោកក្បាល ទៅថ្នល់មួយទំហឹងរងរបួសធ្ងន់ធ្ងរក្អួត ឈាមមិនឈប់ ទើបសម្រេចចិត្តបញ្ជូនប្អូន ទៅព្យាបាលនៅវៀតណាម ជាបន្ទាន់ ។

តារាស្រីនិងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ឲ្យដឹងទៀតថា “ពេលនេះ (ម៉ោង១៧៖១៥នាទី) ខ្ញុំបានមកបាវិតហើយ ដើម្បីចូលទៅប្រទេសវៀតណាម ។ ប្អូនស្រីខ្ញុំ  មានអាការៈធ្ងន់ធ្ងរក្រោយ ពីដួលបោកក្បាល ហើយបញ្ជូនទៅកាន់មន្ទីពេទ្យកាល់ម៉ែត្រ ស្គេនខួរក្បាល គឺឃើញមានឈាមកកក្នុងខួរក្បាល ។

ដោយសារថ្ងៃនេះស្ទះពេក ណាមួយខ្ញុំរវល់តែរកបាស្ព័រ ទើបតែបានបញ្ជូនមក នៅម៉ោងប្រហែល២រសៀលនេះ (ចេញ ពីភ្នំពេញ) ! ។

គួរបញ្ជាក់ថា ប្អូនស្រីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មានឈ្មោះថា ចន ពេជ្រកញ្ញារ័ត្ន អាយុ៣២ឆ្នាំ បានជួបហេតុ ការណ៍ ចោរឆក់កាបូប កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ខែកុម្ភៈនេះ នៅម្តុំមុខអគារ ខុនដូឌីខេសល ទួលគោក ក្នុងនោះសម្ភារៈដែលបាត់បង់មានដូចជា ទូរស័ព្ទ អាយផេត និងលុយប្រមាណជាង២ពាន់ដុល្លារ ៕

dp1-0465

Filed in: គ្រោះថ្នាក់ចរាចរណ៍

Recent Posts

Bookmark and Promote!