ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ក្រុមហ៊ុន SAMSUNG បង្ហាញផលិតផល បច្ចេកវិជ្ជាទំនើប សម្រាប់ជីវិត ឆ្លាតវៃ ក្នុងពិព័រណ៌ អឡិចត្រូនិច អាស៊ីអាគ្នេយ៍ 2015

ក្រុមហ៊ុន SAMSUNG បង្ហាញផលិតផល បច្ចេកវិជ្ជាទំនើប សម្រាប់ជីវិត ឆ្លាតវៃ ក្នុងពិព័រណ៌ អឡិចត្រូនិច អាស៊ីអាគ្នេយ៍ 2015

ដូចអ្វីដែលបានរំពឹងទុក ឆ្នាំនេះក្រុមហ៊ុន Samsung Electronics បានរៀបចំពិព័រណ៌អេឡិចត្រូនិកអាស៊ី អាគ្នេយ៍ 2015 (Samsung SEA FORUM 2015) នៅទីក្រុង បាងកក ប្រទេសថៃ។ ព្រឹត្តិការណ៍ នោះត្រូវបានចូលរួម ដោយ ភ្ញៀវកិត្តិយស ប្រមាណជាង 2000 អ្នក និងបណ្តាអ្នកសារព័ត៌មានមកពីប្រទេសចំនួន9 រួមទាំងប្រទេសកម្ពុជា ផងដែរ ។ គោលបំណងធំរបស់ពិព័រណ៌ផលិតផលអេឡិចត្រូនិកនេះ គឺដើម្បីធ្វើការបង្ហាញផលិតផលអេឡិចត្រូនិកឆ្លាតវៃ និងទំនើបចុងក្រោយបំផុតសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាពង្រឹងទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈ ផលិតផល ដែលនឹងត្រូវបញ្ចេញក្នុងឆ្នាំ 2015 នេះដោយរាប់ចាប់ពី ទូរទស្សន៍ SUHD ទំហំ 88 អ៊ីញ ក៏ដូចជា ផលិតផល ផ្ទះបាយ Chef Collection ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសម្លេង ទូរស័ព្ទដៃ រួមនិងកាមេរ៉ា ស៊េរីថ្មី NX500 ផងដែរ។

s

យោងតាមសម្តីរបស់លោក Yong Sung Jeon ប្រធាន និងនាយកប្រតិបត្តិ Samsung Electronics ប្រចាំតំបន់ អាស៊ីអាគ្នេយ៍ និងអូសេអានី បានដោយដឹងថា “ក្រុមហ៊ុនSamsung បន្តបង្កើតបច្ចេកវិជ្ជាច្នៃប្រឌិតថ្មីដែលធ្វើឲ្យ ពិភពលោក ភ្ញាក់ផ្អើលរៀងរាល់ឆ្នាំ។ ខ្ញុំពិតជាមានក្តីរំភើបចំពោះបណ្តាផលិតផលថ្មីៗដែលយើងកំពុងនាំមកជូនអតិថិជន តាមបណ្តា ប្រទេសអាស៊ីអាគ្នេយ៍ និងខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថាគ្រប់ច្ចេកវិជ្ជាបំពាក់មកជាមួយបណ្តាផលិតផល ទាំងនេះ ប្រាកដជាអាចបំពេញរាល់តម្រូវការរបស់អតិថិជន។”

ផលិតផលដែលលេចធ្លោ និងគួរឲ្យចាប់អារម្មណ៍ជាងគេក្នុងពិព័រណ៌នោះមានដូចជា៖

ទូរទស្សន៍ SUHD ផ្តល់រូបភាពកាន់តែលម្អិត និងច្បាស់ឥតខ្ចោះថែមមួយកម្រិតទៀត

Samsung បានដាក់បង្ហាញទូរទស្សន៍ទំហំ 88 អ៊ីញ JS9500 ដែលបំពាក់ដោយបច្ចេកវិជ្ជាផ្ទាល់របស់ Samsung គឺ Eco-friendly nano-crystal ដែលកែពន្លឺ និងពណ៌រូបភាពឲ្យដូចពណ៌ ធម្មជាតិពិតៗ និងច្បាស់ជាងទូរទស្សន៍ធម្មតារហូតដល់ទៅ 64 ដង ។ ជាមួយបច្ចេកវិជ្ជាឆ្លាតវៃ SUHD re-mastering engine មានលទ្ធភាព កែសម្រួលពន្លឺ និងធ្វើឲ្យ រូបភាពដិតល្អ ដោយស្វ័យប្រវត្តិ ដើម្បីរូបភាពកាន់តែលម្អិតច្បាស់ឥតខ្ចោះក្នុងកម្រិត ​UHD ក៏ដូចជា គ្មានការ រំខានរឿងបញ្ហាចាំាងពន្លឺផងដែរ។ ទូរទស្សន៍ SUHD នឹងមានលក់នៅលើទីផ្សារជាមួយជម្រើស 3 ម៉ូឌែល ដូចជា JS9500, JS9000 និង JS8500 ដែលមាន ទំហំចាប់ពី 55 អ៊ីញ រហូតដល់ 88 អ៊ីញ។

ម៉ាស៊ីនបោកសម្លៀកបំពាក់ ActivewashTM

ម៉ាស៊ីនបោកសម្លៀកបំពាក់ថ្មី activewashTM ជាម៉ាស៊ីនសម្លៀកបំពាក់ជំនាន់ថ្មីដែលអាចធ្វើការផ្លាស់ប្តូរវិធី បោកជម្រះ សម្លៀកបំពាក់របស់លោកអ្នកជាមួយមុខងារ 2 យ៉ាង។ ម៉ាស៊ីនបោកសម្លៀកបំបាក់នេះភ្ជាប់មកជាមួយឡាបូ ដែលអនុញ្ញាត ឲ្យអ្នកធ្វើការដុសជម្រះដោយផ្ទាល់លើផ្នែកប្រឡាក់ខ្លាំងមុនពេលដាក់ទៅក្នុងម៉ាស៊ីនបោក សម្លៀកបំពាក់។ ម៉ាស៊ីនបោកសម្លៀកបំពាក់នេះពិតជាឆ្លាតវៃ ដែលអាចជម្រះស្នាមប្រឡាក់ខ្លាំងបានងាយ តាមរយៈ បច្ចេកវិជ្ជា កាំរស្មី ដែលធ្វើឲ្យការបោកគក់បានស្អាតល្អ និងចំណាយពេលខ្លី។

ក្រៅពីនេះ Samsung ក៏បានបង្ហាញទូរស័ព្ទ Galaxy A ដែលជាស៊េរីទូរស័ព្ទកាលីបសម្រាប់យុវវ័យ និងមាន រាងស្តើងបំផុត។ ចំពោះស្រ្តីមេផ្ទះ ពិតជាពេញចិត្តទទួលយកជំនួយការចុងភៅដ៏ជំនាញតាមរយៈឈុតផ្ទះបាយ Chef Collection។ មិនតែប៉ុណ្ណោះ កាមេរ៉ា Samsung NX500 ប្រាកដជាធ្វើឲ្យលោកអ្នករីករាយក្នុងការផ្តិតយក រូបថត និងវីដេអូក្នុងកម្រិត 4K និង UHD។ ពិសេសជាងនេះទៅទៀត លោកអ្នកប្រាកដជាពេញចិត្តជាមួយ ផលិតផល​តន្រ្តី New Premium Audio។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ⁣ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើង មានបុគ្គលិកចំនួន 286.000 នាក់ នៅទូទំាង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំ ចំនួន 216.7 ពាន់លានដុល្លារអាមេរិក។

 

Filed in: ផ្សេងៗ

Recent Posts

Bookmark and Promote!