កណ្តាល ៖ លោកសាស្រ្តាចារ្យ ពេជ្យ ទុំក្រវិល អតីតអ្នកនិពន្ធ ដ៏ល្បាញ ល្បី ប្រចាំព្រះរាជា ណាចក្រកម្ពុជា បានធ្លាក់ខ្លួនឈឺ ងើបមិនរួចនោះឡើយ ដោយសម្រាក ព្យាបាលជំងឺ នៅលើពូក ក្នុងផ្ទះស្ថិតនៅ ភូមិខ្លាំគ្រាំ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
ក្នុងវ័យ៧២ឆ្នាំ អមដោយជំងឺរួមរិតកាយ ធ្វើឲ្យអតីតអ្នកនិពន្ធ ជើងចាស់រូបនេះ គ្មានលទ្ធភាព ទាំង ផ្លូវកាយ និងផ្លូវចិត្ត ធ្វើអ្វីកើតទៀតនោះទេ ក្រៅពីការខំប្រឹងរស់ នៅក្នុង ដំណាក់កាល ជីវិតចុងក្រោយរបស់ខ្លួន តែប៉ុណ្ណោះ។
ព្រោះតែគ្មានលទ្ធភាព ធ្វើអ្វីកើត ហើយ ម្យ៉ាងទៀត ក្រុមគ្រួសាររបស់លោកតា ទាំងមូល កាន់តែមានការលំបាក ក្នុងជីវភាព ជាពិសេស ចំណាយប្រាក់កាក់យ៉ាងច្រើន លើការព្យាបាលជំងឺនោះ ក្រុមគ្រួសារ មានតែលើកដៃ សុំការ ចូលរួម ឧបត្ថម្ភថវិកាពី ថ្នាក់ដឹកនាំ និងសប្បុរសជន ទាំងឡាយប៉ុណ្ណោះ៕