ខេត្តព្រះសីហនុ ៖ បន្ទាប់ពីអភិបាលខេត្តបានចេញលិខិតផ្អាកការប្រគុំឥន្ត្រ KAZANTIPAsia Co,Ltdចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៨ នៅលើឆ្មេរកោះពស់ ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥កន្លងមក និងការបិទមិនឪ្យមានការប្រគុំឥន្ត្រី KAZANTIPAsia Co,Ltd តាមរបៀបអឺរ៉ុប ដោយអាជ្ញាធរខេត្តពិនិត្យឃើញថា មានការប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិខ្មែរ ។
លោក Artem Harchenko ជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីការប្រគុំឥន្ត្រី KAZANTIP Asia Co, Ltd នៅលើកោះពស់ បានឪ្យដឹងថា បន្ទាប់ពីមានលិខិតផ្អាកការប្រគុំឥន្ត្រី លោកបានរៀបចំឯកសារដាក់ជូនទៅរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ ដើម្បីសំបើកការប្រគុំឥន្ត្រី ម្យ៉ាងទៀតកាករប្រគុំឥន្ត្រីនេះមិនមានការប៉ះពាល់ដល់វប្បធម៌ ប្រពៃណីដូចដែលបណ្តាញសារពត៌មានចេញផ្សាយកន្លងមកនោះទេ ។ ព្រោះខេត្តព្រះសីហនុមានសក្តានុពលទេសចរក្នុងការទាក់ទាញភ្ញៀវទេសចរមកលេងកំសាន្តទើបក្រុមហ៊ុនបង្កើតកាប្រគុំឥន្ត្រី KAZANTIP Asia Co,Ltd និងមានឌីចេល្បីៗជាច្រើនចូលរួមនិងល្បែងកីឡាកំសាន្តជាច្រើនផ្សេងទៀត ។
លោក ArtemHarchenko តាមការគ្រោងទុកការប្រគុំឥន្ត្រី KAZANTIP Asia Co, Ltd នៅលើកោះពស់ មានភ្ញៀវចូលរួមប្រមាណជាង ១០០០នាក់ ហើយនេះជាកាសាកល្បងលើកទី១ នៅតំបន់អាស៊ី ថា តើសកម្មភាពប្រគុំឥន្ត្រី KAZANTIP Asia Co, Ltd និងការលេងកីឡា វាជាមិត្តភាព ទំនាក់ទំនងនឹងប្រទេសជិតខាងរវាងកីឡាទទួលបានជោគជ័យ ។ ការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរ ជាធម្មតាក្រុមហ៊ុនគោរពតាមប្រពៃណីខ្មែរ និងផ្សព្វផ្សាយប្រពៃណីខ្មែរ ភ្ញៀវមកចូលរួមនៅស្រុកខ្មែរមិនមែនមក១០ថ្ងៃនោះទេ គឺពួកគាត់មករយះពេល ១ខែ ដើម្បីទេសចរទូទាំងខេត្តនៃប្រទេសកម្ពុជា ពិសេសទេសចរណ៍នៅតាមប្រជុំកោះ ក្នុងខេត្តព្រះសីហនុ សិក្សាពី វប្បធម៌ប្រពៃណីរបស់ខ្មែរ។
ការរៀបចំ KAZANTIP Asia Co, Ltd នៅលើកោះពស់ យើងចំណាយថវិកាប្រមាណជា ៧០ ម៉ឺនដុល្លាអាមេរិក ។ ប្រសិនរាជរដ្ឋាភិបាលមិនអនុញ្ញាឲ្យរៀបចំ KAZANTIP Asia Co, Ltd នៅប្រទេសកម្ពុជា ខេត្តព្រះសីហនុទេនោះ នៅមានប្រទេសចំនួន ៥ ផ្សេងទៀត ដែលគេចង់ទាញយកកម្មវិធីKAZANTIPទៅប្រទេសគេមានដូចជាប្រទេសអេស្បាញ រ៉ូម៉ានី អ៊ីស្រាអែល អ៊ុយគ្រែន និងជកចៀ ។
KAZANTIP Asia Co, Ltd កន្លងមកយើងធ្វើនៅរដូវត្រជាក់ ក៌ប៉ុន្តែពេលនេះយើងធ្វើនៅរដូវរំហើយនៅស្រុកខ្មែរ ។ ការជ្រើសរើសប្រទេសកម្ពុជាជាកន្លែងប្រគុំឥន្ត្រីនាពេលនេះ យើងពិនិត្យឃើញថា ខេត្តព្រះសីហនុផ្តល់សក្តានុពលច្រើនដូចជាឆ្មេរសមុទ្រស្អាត មានទឹកសមុទ្រថ្លាល្អ និង មានវប្បធម៌ល្អផូរផង់ ។ ការសាកល្បង ១០ ថ្ងៃ ខាងមុខនេះ បើដំណើរការបានល្អនោះ ថ្ងៃក្រោយអាចធ្វើកម្មវិធីនេះ ក្នុង១ខែម្តង យើងនឹងរំពឹងថា កំណើនភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុមានការកើនឡើងជាបន្តបន្ទាប់ ។ តែបើរាជរដ្ឋាភិបាលមិនអនុញ្ញាតឪ្យកម្មវិធី KAZANTIP Asia Co,Ltd កើតឡើងទេ ទឹកប្រាក់ដែលចំណាយ ៧០ ម៉ឺនដុល្លា ក្នុងការចាត់ចែងធ្វើឆាក ក៏ដូចកន្លែងកំសាន្តនៅលើឆ្នេរកោះពស់ខាងលើនេះ ចាត់ទុកជាការដូរមួយសម្រាប់ស្រុកខ្មែរ ។ យើងសង្ឃឹមថាអ្វីគ្រប់យ៉ាងនឹងប្រសើរឡើង ដោយមានការសហការ ព្រោះកាលពីមុនពត៌មានរបស់យើងមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ ហើយបន្ទាប់ពីបានធ្វើសន្និសិទ្ធកាសែតនៅរសៀលថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៥ ពត៌មាននិងផ្សព្វផ្សាយកាន់តែទូលំទូលាយ ទៅដល់ប្រជាពលរដ្ឋ ដោយមិនប្រាសចាកពីប្រពៃណីវប្បធម៌ខ្មែរ និងសន្តិសុខឡើយ ។
តាមការឲ្យដឹងភ្ញៀវដែលមានបំណងចូលរួមក្នុងកម្មវិធីការប្រគុំឥន្ត្រី KAZANTIPAsia Co,Ltd ត្រូវចំណាយទិញសំបុត្ររយពេល ១០ថ្ងៃ ថ្លៃ ២០០ដុល្លារអាមេរិក ៕