ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on Pacquiao ​ត្រៀមខ្លួនសងសឹកជាមួយនឹង Floydជាលើកទីពីរ មុននឹងចូលនិវត្តន៍  

Pacquiao ​ត្រៀមខ្លួនសងសឹកជាមួយនឹង Floydជាលើកទីពីរ មុននឹងចូលនិវត្តន៍  

 

Manny Pacquiao បាន​និយាយ​ថា វា​ពិត​ជា​គួរ​ឲ្យ​អៀនខ្មាស​ណាស់ បើ​រូបគេ​ចូល​និវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់ ដោយ​មិន​បាន​វ៉ៃ​ជាមួយ​នឹង​​​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​អាមេរិក Floyd Mayweather Jr។

ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​៨ស្ថាប័ន​ Pacquiao បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ការ​ប្រកួត​នឹង​អាច​កើត​ឡើង។ ដូច្នេះ​សង្ឃឹម​ថា​ក្នុង​រយៈពេល​១​សប្ដាហ៍ យើង​នឹង​អាច​ឮ​ដំណឹង​ពី​ពួកគេ និង​អាច​រៀបចំ​ការ​ប្រកួត​បាន»។

អ្នក​ប្រដាល់​ជើង​ខ្លាំង​អាស៊ី វ័យ​៣៦​ឆ្នាំ បាន​បន្ត​ថា៖ «ខ្ញុំ​មិន​ចង់​ចូល​និវត្តន៍ ដោយ​មិន​បាន​វ៉ៃ​ជាមួយ​គាត់ (​Floyd) នោះ​ទេ ព្រោះ​ការ​ប្រកួត​នេះ​ ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​​ណាស់​កំពុង​តែ​រង់ចាំ​​»។

Pacquiao និង​ Floyd ​សុទ្ធ​តែ​ចេញ​មក​ប្រកាស​ថា​ ចង់​ឲ្យ​ការ​ប្រកួត​កើត​មាន​ឡើង​ដូចគ្នា ខណៈ​ដែល​ថ្មីៗ​នេះ អ្នក​ប្រដាល់​វ័យ​៣៧​ឆ្នាំ​របស់​អាមេរិក បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​ Instagram របស់​គេ។

ក្នុង​វីដេអូ​នោះ Floyd បាន​និយាយ​ថា៖ «ខ្ញុំ​សូម​ចូល​រួម​ត្រេកអរ​ សម្រាប់​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​គាត់ (Pacquiao)។ គាត់​មាន​អាជីព​មួយ​ដ៏​អស្ចារ្យ ខ្ញុំ​ក៏​ដូច​គ្នា ប៉ុន្តែ​មុន​នឹង​យើង​បញ្ចប់​អាជីព​ ប្រាកដ​ណាស់​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ការ​ប្រកួត​មួយ​នេះ​កើត​​មាន​ឡើង»។

ពេល​វេលា​ដែល​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ពិភពលោក​​ទាំង​២​រូប​នេះ​គ្រោង​ធ្វើ​ឡើង​គឺ​ នៅ​ថ្ងៃ​ទី​០២ ខែ​ឧសភា​ខាង​មុខ​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​១០០%​នៅ​ឡើង​ទេ ខណៈ​ដែល​អាច​នឹង​មាន​ការ​​ប្រែ​ប្រួល ព្រោះ​​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​៕

a

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!