ស្ថិតក្នុងក្រសែភ្នែកមនុស្សរាប់ពាន់នាក់ នៃអ្នកទស្សនាការប្រដាល់ Southwest China’s Chongqing municipality ក្រុមនារីស្រស់ស្អាតសាច់សខ្ចី ដែលមានរាងតូចស្ដើង និងល្វតល្វន់ដូចទេពធីតា ដែលមនុស្សទូទៅបានឲ្យតម្លៃនាង ត្រឹមតែសម្រស់នៃសំបកខាងក្រៅតែប៉ុណ្ណោះ។
នារីម្នាក់ក្នុងចំណោមនារីបង្ហាញម៉ូតដទៃ កញ្ញា Huanggong Mengyue (នៅខាងឆ្វេង) អាយុ១៨ឆ្នាំ ជានិស្សិតទើបតែបញ្ចប់ថ្នាក់មហាវិទ្យាល័យ បានបកស្រាយពីជីវិតរបស់នាង ក្រៅពីការងារក្នុងសង្វៀនប្រដាល់យ៉ាងដូច្នេះថា៖ នាងបានឈានជើងប្រឡូក ការងារជានារីបង្ហាញម៉ូតក្នុងសង្វៀន នៃការប្រកួតកីឡាប្រដាល់នេះ តាំងពីរៀនថ្នាក់វិទ្យាល័យមកម្ល៉េះ ដោយក្រុមនាងមានឈ្មោះថា “Moon Light” ដោយនាងអាចរកប្រាក់ចំណូល ពី៨០០ ទៅ១៥០០ យោន (ស្មើនឹង១២៨ ទៅ ២៤០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ជីវភាពគ្រួសារ និងការសិក្សារបស់នាង គឺគ្រាន់ធ្វើតែពេលយប់ប៉ុណ្ណោះ។
ប៉ុន្តែចំពោះការពិបាករបស់ពួកនាងវិញ គឺនាងត្រូវប្រឈមជាមួយនូវភាពអៀនខ្មាស ចំពោះកែវបុរសៗ ដែលមើលមកនាង ជាពិសេសការតុបតែងខ្លួនបែបសិចស៊ី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនា។