ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on កូរ៉េខាងជើង​បញ្ចេញ​នាវា​ពិឃាត​នាវា “​កំបាំង​កាយ​” ថ្មី​របស់ខ្លួន​ក្នុងការ​ព្រមាន​យ៉ាងច្បាស់​ក្រឡែត​ចំពោះ​សេ​អ៊ូ​ល និង​អាមេរិក​

កូរ៉េខាងជើង​បញ្ចេញ​នាវា​ពិឃាត​នាវា “​កំបាំង​កាយ​” ថ្មី​របស់ខ្លួន​ក្នុងការ​ព្រមាន​យ៉ាងច្បាស់​ក្រឡែត​ចំពោះ​សេ​អ៊ូ​ល និង​អាមេរិក​

​កូរ៉េខាងជើង​បាន​បញ្ចេ​ញ​រូបភាព​ផ្លូវការ​នៃ​នាវា​ពិឃាត​នាវា “​កំបាំង​កាយ​” ថ្មី​របស់ខ្លួន ក្នុងការ​ព្រមាន​យ៉ាងច្បាស់​ក្រឡែត​ដល់​ទាំង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​សហរដ្ឋអាមេរិក ថា​ខ្លួន​អាច​បើក​ការវាយប្រហារ​ដ៏​ប្រល័យ​ម​លើ​នាវា​កូរ៉េខាងត្បូង​និង​អាមេរិក​ដោយ​ពុំមាន​ការព្រមាន​ឲ្យ​ដឹង​មុន​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១១ ខែកុម្ភៈ​។

​បណ្តាញ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយថា នាវា​ល្បឿន​លឿន​ដែល​អាច​បើក​លើទឹក​ផង​លើគោក​ផង​នេះ​គឺជា​លទ្ធផល​នៃ​គម្រោង​រយៈពេល ១០ ឆ្នាំ និង​អាចធ្វើ​ឲ្យ​វា​វាយប្រហារ​នាវា​កងទ័ព​ជើង​ទឹក​ណាមួយ ដែល​កូរ៉េខាងជើង​ចាត់ទុកថា​ជាការ​គំរាមកំហែង​។

នាវា​ពោង​ខ្យល់​នេះ​ត្រូវបាន​បំពាក់​ជាមួយនឹង​គ្រោង​នាវា​ដ៏​រឹងមាំ​មួយ ដែល​អនុញ្ញាត​ឲ្យ​វា​បើកបរ​ឆ្លងកាត់​តាម​ផ្ទៃសមុទ្រ​យ៉ាង​មាន​ប្រសិទ្ធភាព ខណៈ​ទប់ស្កាត់បាន​នូវ​វត្តមាន​រ៉ា​ដា​ដែល​ចាប់​វា​ផងដែរ ដោយ​ធ្វើ​ឲ្យ​វា​មានការ​លំបាក​បំផុត​សម្រាប់​នាវា​គោលដៅ ដែល​ស្វែងរក​នាវា​ពិឃាត​នាវា​ប្រភេទ​នេះ មុនពេល​វា​បាញ់​កាំជ្រួច​រំលង​លើ​ផ្ទៃសមុទ្រ​ដ៏​ប្រល័យ​របស់​វា​។

ព័ត៌មាន​លំអិត​អំពី​នាវា​ពិឃាត​នាវា​ប្រវែង ៤០ ម៉ែត្រ​ថ្មី​របស់​កូរ៉េខាងជើង​នេះ​គឺមាន​តិចតួច​ណាស់  ប៉ុន្តែ​នាវា​នេះ​ត្រូវបាន​គេ​ដឹងថា​បាន​បំពាក់​ជាមួយនឹង​កង្ហារ​រុញ​ល្បឿន​តូចៗ​ដើម្បី​អនុញ្ញាត​ឲ្យ​វា​ឈានដល់​ល្បឿន​កំពូល ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ជួយ​បង្កើនល្បឿន​ទ្វេដង​ដល់​នាវា​ជិះ​លើទឹក​ផង​លើគោក​ផង​ល្បឿន​បំផុត​ទី​ពីរ​របស់​កងទ័ពជើងទឹក​កូរ៉េខាងជើង​មួយ​នេះ​។​

​ចំពោះ​អាវុធ​វិញ នាវា​ពិឃាត​នាវា​នេះ​ត្រូវគេ​គិតថា​មាន​កាំជ្រួច​រំលង​សមុទ្រ​ផលិត​ដោយ​រុស្ស៊ី​ដ៏​ខ្លាំងក្លា ហៅថា​កាំជ្រួច KH-35 Uran ជា​ប្រភេទ​កាំជ្រួច​ដែលមាន​អាច​បាញ់​បាន​ចម្ងាយ ២៥០ គីឡូម៉ែត្រ ហើយ​វា​ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​កាំជ្រួច Harpoon របស់​កងទ័ពជើងទឹក​អាមេរិក​។

​កូរ៉េខាងជើង​ពុំបាន​បញ្ចេញ​ឲ្យ​ដឹង​ពី​ព័ត៌មាន​លំអិត​នៃ​រយៈ​ចម្ងាយ​អតិបរមា​របស់​កាំជ្រួច KH-35 Uran នោះទេ ប៉ុន្តែ​កូរ៉េខាងជើង​បាន​អះអាងថា អំឡុងពេល​សាកល្បង នាវា​ពិឃាត​នាវា​នេះ​បាន​វាយ​ចំ និង​ពន្លិច​នាវា​គោលដៅ​ពី​ចម្ងាយ​ជាង ៩៥ គីឡូម៉ែត្រ​។

​សម្រាប់​ការប្រយុទ្ធ​កៀក​គ្នា នាវា​នេះ​ត្រូវបាន​បំពាក់​ជាមួយនឹង​កាំភ្លើង AK-630 30mm Gatling របស់​កូរ៉េខាងជើង​ចំនួន​ពីរ​ដើម ជើង​ទម្រ​កាំភ្លើងយន្ត​ចំនួន ៤ និង​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​របស់​នាវា​មួយ​ផងដែរ នេះ​បើ​យោងតាម​វេ​ប​សាយ Ars Technica​។

នាវា​ពិឃាត​នាវា​នេះ​គឺជា​ការវិវត្តន៍​ចុងក្រោយ​បំផុត​ក្នុង​ខ្សែបណ្តាញ​ផលិត​ប្រភេទ​នាវា​បើក​លើទឹក​ផង​លើគោក​ផង ដែល​អភិវឌ្ឍ​ឡើង​ដោយ​កងទ័ពជើងទឹក​កូ​រ៉េ​ខាងជើង ហើយ​គេ​បានដឹងថា​មាន​នាវា​បែបនេះ​ពីរ​ប្រភេទ​ទៀត​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​ផងដែរ​៕

aa

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!