ប្រទេសចិន៖ វាជារឿងធម្មតាទេ សម្រាប់ថ្ងៃចូលឆ្នាំថ្មី ដែលក្រុមហ៊ុនក្នុងប្រទេសចិនភាគច្រើនតែងតែផ្ដល់នូវរង្វាន់ ឬកាដូលើកទឹកចិត្តដូចជា លុយ សម្ភារ ការធ្វើដំណើរកម្សាន្ត ជាដើម ជូនដល់បុគ្គលិកខ្លួន។
ប៉ុន្តែប្លែកអី ឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាចិនដ៏ធំមួយក្នុងក្រុងប៉េកាំង ឈ្មោះ Qihoo360 បានរៀបចំកម្មវិធីការចាប់រង្វាន់ដ៏អស្ចារ្យមួយ គឺបុគ្គលិកណាដែលឈ្នះរង្វាន់ធំនោះ នឹងទទួលបានការណាត់ជួប និងបានគេងមួយយប់ជាមួយកំពូលតារាសិចលេខ១ របស់ជប៉ុននាង Julia Kyoka នេះបើតាមប្រភពពីក្រុមហ៊ុនដែលបានឲ្យដឹងកាលពីថ្ងៃ៨គុម្ភៈកន្លងមកនេះ តាមរយៈ Online ។
ក្រុមហ៊ុនផលិតកម្មវីធីកំព្យូទ័រដ៏ល្បី Qihoo360 បានអះអាងថា ខ្លួននឹងធ្វើការចាប់រង្វាន់មុនពេលថ្ងៃចូលឆ្នាំ មួយថ្ងៃ ហើយក្នុងថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំ អ្នកដែលឈ្នះរង្វាន់នឹងអាចបានឡើងឋានសួគ៌ជាតារាសិចជប៉ុន ដោយក្រុមហ៊ុនជាអ្នកចំណាយទាំងអស់៕