ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ហ្ស៊កដានី​វាយ​ប្រហារ IS ផ្ទួនៗ​ខណៈ​ការ​វាយ​លុក​ថ្មើរ​ជើង​របស់​អ៊ីរ៉ាក់​ជិត​ចាប់​ផ្តើម

ហ្ស៊កដានី​វាយ​ប្រហារ IS ផ្ទួនៗ​ខណៈ​ការ​វាយ​លុក​ថ្មើរ​ជើង​របស់​អ៊ីរ៉ាក់​ជិត​ចាប់​ផ្តើម

ក្រុង​អាម៉ានៈ ហ្ស៊កដានី បាន​ប្រកាស​ថា ខ្លួន​បាន​ធ្វើ​ការ​វាយ​ប្រហារ​ជាច្រើន​ទៅ​លើ​ក្រុម​រដ្ឋ​អ៊ិស្លាម ខណៈ​ប្រេសិត​កំពូល​អាមេរិក​ម្នាក់ បាន​និយាយ​ថា ទាហាន​អ៊ីរ៉ាក់​នឹង​ចាប់ផ្តើម​វាយលុក​ថ្មើរ ជើង​ទ្រង់​ទ្រាយ​ធំ​មួយ​ប្រឆាំង​ក្រុម​ជីហាដ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ។

ប្រមុខ​ទ័ព​អាកាស​ហ្ស៊កដានី លោក​ឧត្តម​សេនីយ៍​ទោ Mansour al-Jobour បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា ព្រះ​រាជាណាចក្រ​នេះ បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស ៥៦ លើក ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ផ្នែក​នៃ​ការ​វាយ​ប្រហារ​របស់​អន្តរជាតិ​ប្រឆាំង IS ដែល ក្រុង​វ៉ាស៊ីនតោន និយាយ​ថា​កំពុង​ចាប់​ផ្តើម​វាយ​លុក។

ហ្ស៊កដានី បាន​ប្តេជ្ញា​ឆ្លើយតប​ធ្វើ​ឲ្យ «រង្គើ​ផែនដី» ក្រោយ​ពី​ក្រុម​អ្នក​ជ្រុល​និយម​ស៊ុននី បាន​ចាប់​ពីឡុត​ម្នាក់​នៅ​ក្នុង​ចំណោម​ពីឡុត​ទ័ព​អាកាស​របស់​ខ្លួន​គឺ​លោក Maazal-Kassasbeh បាន​ដុត​លោក​ទាំង​រស់​និង​បាន​ចេញ​វីដេអូ​បង្ហាញ​ការ​សម្លាប់​នោះ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។

លោក Jobour បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «នៅ​ថ្ងៃ ទី១ នៃ​យុទ្ធនាការ​សង​សឹក​ឲ្យ​ពីឡុត​របស់​យើង​លោក Maaz al-Kassasbeh គោលដៅ ១៩ កន្លែង​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​នោះ​មាន​ជំរំ​បណ្តុះ​បណ្តាល​ជាច្រើន​កន្លែង​និង​គ្រឿង​បរិក្ខារ»។

យន្តហោះ F-16 របស់​អារ៉ាប់​រួម ចត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​របស់​ហ្ស៊កដានី​ដើម្បី​ជួយ​វាយ​ប្រហារ​ប្រឆាំង IS។

យន្តហោះ F-16 របស់​អារ៉ាប់​រួម ចត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​អាកាស​របស់​ហ្ស៊កដានី​ដើម្បី​ជួយ​វាយ​ប្រហារ​ប្រឆាំង IS។ AFP

លោក John Allen ជា​អ្នក​សម្រប​សម្រួល​អាមេរិក​សម្រាប់​សម្ព័ន្ធមិត្ត​ប្រឆាំង IS នៃ​ប្រទេស​លោក​ខាង​លិច​និង​អារ៉ាប់​បាន​និយាយ​ពីថ្ងៃ​អាទិត្យ​ថា ទ័ព​អ៊ីរ៉ាក់​នឹង​ចាប់​វាយលុក​ថ្មើរ​ជើង​ប្រឆាំង​ក្រុម​ជីហាដ «ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ»។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន Petra ផ្លូវ​ការ​របស់​ហ្ស៊កដានី ថា៖ «នៅ​ពេល​កម្លាំង​របស់​អ៊ីរ៉ាក់​ចាប់ផ្តើម​យុទ្ធនាការ​ថ្មើរ​ជើង​ដើម្បី​កាន់កាប់​អ៊ីរ៉ាក់​ឡើង​វិញ​ក្រុម​សម្ព័ន្ធមិត្ត​នឹង​ផ្តល់​សមត្ថភាព​យោធា​ទ្រង់​ទ្រាយ​ធំ​ស្រប​ជាមួយ​ការ​វាយ​ប្រហារ​នោះ ដោយ​បាន​បញ្ជាក់​ថា អ៊ីរ៉ាក់​នឹង​ដឹក​នាំ​ការ​វាយ​ប្រហារ​នោះ»។

IS បាន​កាន់​កាប់​ទឹកដី​អ៊ីរ៉ាក់​និង ស៊ីរី ដោយ​បាន​គ្រប់​គ្រង​ទឹក​ដី​ទាំង​នោះ​ជាមួយ​ទម្រង់​អ៊ិស្លាម​ដ៏​សាហាវ​ព្រៃផ្សៃ។

ហ្ស៊កដានី បាន​ប្តេជ្ញា​វាយ​កម្ទេច​ក្រុម​នេះ ក្រោយពី​ពួកគេ​បាន​ចេញ​វីដេអូ​មួយ​ដែល​មាន បាំង​របាំង​យ៉ាង​ខ្ពស់​ដោយ​បាន​បង្ហាញ​ការ​សម្លាប់​ពីឡុត​របស់​ខ្លួន​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ក្នុង ខែ​ធ្នូ នៅ​ពេល​យន្តហោះ F-16 របស់​លោក បាន​ធ្លាក់​នៅ​ក្នុង ប្រទេស​ស៊ីរី។

ប្រមុខ​ទ័ព​អាកាស​រូប​នោះ បាន​និយាយ​ថា ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជាច្រើន ចាប់​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន បាន​បំផ្លាញ​គោលដៅ​រាប់​សិប​កន្លែង​ដែល​នៅ​ក្នុង​នោះ មាន​បន្ទាយ​ទាហាន ជំរំ​បណ្តុះ​បណ្តាល គ្រាប់​រំសេវ និង​ឃ្លាំង​ប្រេង​ជាច្រើន៕

20150210_19a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!