ភ្នំពេញ៖ អ្នកមេម៉ាយកូនមួយ ព្រីម មន្ថា ក្រោយឈឺចិត្ត ស្អិតទ្រូងរឿងស្វាមី មិនសមដូចបំណងនោះ ទើបសម្រេចចិត្ត កាត់សក់ខ្លី មិនហ៊ានទុកឲ្យ វែងនោះទេ ដោយនាងអះអាងថា ដើម្បីឱ្យជ្រះចង្រៃ ព្រោះតែជីវិតស្នេហា ជួបតែការបែកបាក់ ។
កាលពីឆ្នាំ២០១២ ព្រីម មន្ថា បានសាកល្បងសាង ស្នេហ៍ផ្អែមត្រជាក់ ម្តងទៀត ជាមួយតារា
សម្តែងប្រុសគឺលោក ហុង សីហា ដែលបានស្គាល់គ្នា ក្នុងការសម្តែងជា តួអង្គប្តីប្រពន្ធ ក្នុងរឿង “ភ័ព្វសំណាង” របស់ទូរទស្សន៍ CTN ។ ប៉ុន្តែ មិនទាំងបានយូរប៉ុន្មានផង ក៏បែកបាក់គ្នាវិញ ធ្វើឱ្យនាង ព្រីម មន្ថា ឈឺ ចិត្តជាលើកទី២ រហូតដល់នាងសម្រេច ចិត្តកាត់សក់ខ្លី ដើម្បីឱ្យអស់ចង្រៃ។
តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញ ព្រីម មន្ថា មានគូគ្រងស្អំបេះដូង ដែលរងរបួសនោះនៅឡើយ ។
ទាក់ទិននឹងការលេងខ្លួនកាត់សក់ខ្លី នាង ព្រីម មន្ថា បានលើកឡើងថា មិនមែននាងមិនហ៊ាន ទុកសក់វែង ខ្លាងចង្រៃតោងខ្លួន នោះទេ គឺមកពីនាងចង់ឲ្យមានស្ទីលប្លែកសម្រាប់ខ្លួនឯង ម្យ៉ាងវាជាចំណង់ចំណូល ចិត្តរបស់នាង ដែលស្រលាញ់សក់ខ្លីផង។
គួររំលឹកថា អ្នកមេម៉ាយ សម្បូរស្នេហ៍ ព្រីម មន្ថា កន្លងមក ធ្លាប់បានសច្ចាថា ឈប់យកប្តីអស់មួយជីវិត ខណៈដែលចំណង ស្នេហ៍ឆ្លងដែន បានបញ្ចប់ដោយ បន្សល់ទុកកូនប្រុស១ អាយុ៨ឆ្នាំ ទុកជាចំណងដៃស្នេហា ហើយបើទោះបីជានាងបាន ក្លាយជាស្ត្រីមេម៉ាយក៏ដោយ ក៏រូបសម្រស់ សាច់ឈាមរបស់នាង នៅតែស្រស់ស្អាត មានមន្តស្នេហ៍ អាចអន្ទងដួងចិត្ត ប្រុសៗឱ្យលង់ស្នេហ៍នាងផងដែរ៕