ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ស៊ីរីដឹកនាំ វាយប្រហារ ដែនអាកាស ទៅលើទីតំាង ក្រុមឧទ្ទាម នៅជាយក្រុង ដាម៉ាស  

ស៊ីរីដឹកនាំ វាយប្រហារ ដែនអាកាស ទៅលើទីតំាង ក្រុមឧទ្ទាម នៅជាយក្រុង ដាម៉ាស  

 

ដាម៉ាស៖ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើងរបស់ក្រុមអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីថា ការវាយប្រហារដែនអាកាសនោះ ធ្វើឡើងនៅទីតំាងដូចជា នៅទីក្រុង អាបៀន, ឌូម៉ា, កាស បាត់ណា និងទីក្រុង អៀន តាម៉ា។

បើតាមប្រភព ពីក្រុមអ្នកតាមដានស្ថានការណ៍ បានឲ្យដឹងនៅថ្ងៃសុក្រថា កងកម្លំាងទ័ពអាកាស របស់ប្រទេស ស៊ីរី បានដឹកនាំប្រតិបត្តិការ វាយប្រហារដែនអាកាស ច្រើនជាង ៦០លើក ទៅលើទីតំាងរបស់ក្រុមឧទ្ទាម ដែលស្ថិតនៅភាគ ខាងកើត ជាយរដ្ឋធានី ដាម៉ាស កាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស ៧០នាក់ស្លាប់ ក្នុងនោះមានក្រុមឧទ្ទាម ១១នាក់។

ក្រុមសិទ្ធិមនុស្សបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ទំាង ៧០នាក់ ក៏មានស្រ្តី និងកុមារផងដែរ ជាមួយគ្នានោះដែរ មនុស្ស ១០នាក់ផ្សេងទៀតបានរងរបួស ហើយមានមួយចំនួនស្ថិតក្នុងអាការៈធ្ងន់ធ្ងរ។

ការវាយប្រហារដែនអាកាសដែលកាន់តែខ្លំាងឡើងនេះ ធ្វើឡើងបន្ទាប់ពីក្រុមឧទ្ទាមបានបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ ដាក់លំនៅដ្ឋានមួយចំនួននៅទីក្រុង ម៉ាសេ, ម៉ាល់គី និងទីក្រុង ទីចារ៉ា កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមអ្នកអង្កេតការណ៍បន្តទៀតថា ក្រុមសកម្មប្រយុទ្ធឥស្លាម បានបាញ់មីស៊ីលច្រើជាង ១២០គ្រាប់ ទៅលើស្រុកមួយចំនួនដែលគ្រប់គ្រងដោយរដ្ឋាភិបាល បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសប្រហែល ៦០នាក់៕

Untitled

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!