ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត “ដុតទាំងរស់”

ហ្ស៊កដានី លេងធម៌ក្តៅ ប្រើយន្តហោះចម្បាំង ច្រើនគ្រឿង វាយបក IS ក្រោយសម្លាប់ ពីឡុត “ដុតទាំងរស់”

 

យន្តហោះចម្បាំងរបស់ហ្ស៊កដានី បាន ការវាយប្រហារលើក ដំបូងរបស់ខ្លួន ទៅលើគោលដៅ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម Islamic State (IS) ចាប់តាំងពីក្រុមសកម្ម ប្រយុទ្ធមួយនេះ បង្ហាញនូវវីដេអូ សម្លាប់ចំណាប់ខ្មាំង ហ្ស៊កដានី ជាពីឡុតបើកយន្តហោះ ។

 

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា នៅតាមផ្លូវធ្វើដំណើរ ហោះទៅ វាយ ប្រហារ IS នោះ បណ្តា យន្តហោះចម្បាំង បានហោះកាត់ ភូមិជាទីលំនៅស្ថាន របស់ពីឡុត ស្លាប់ បាត់បង់ជីវិត លោក Moaz al-Kasasbeh ។ ទន្ទឹមនឹងការហោះរំលង ភូមិ ជាទីលំនៅស្ថាន របស់ ពីឡុត ស្លាប់បាត់បង់ជីវិតនោះ វិនាទី ស្តេ ចហ្ស៊ក ដានី King Abdullah II ក៏បានចុះទៅដល់ផ្ទាល់ គេហដ្ឋាន ជនរងគ្រោះដូចគ្នាដែរ ដោយ បានជួបប្រជុំ ជាមួយនឹងក្រុមគ្រួសារ ពីឡុត ស្លាប់បាត់បង់ជីវិត ទៅហើយនោះ ។

គួរបញ្ជាក់ថា ស្តេចអង្គនេះ បានប្តេជ្ញាចិត្ត ខ្ពស់ ក្នុងការប្រើចំណាត់ការគ្រប់រូបភាព វាយប្រហារប្រឆាំង ទៅនឹងក្រុម IS ។ របាយការណ៍ បញ្ជាក់ថា ហ្ស៊កដានី គឺជាផ្នែកមួយនៃ ក្រុមចម្រុះវាយប្រហារតាមអា កាស ដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងទៅនឹង IS ។ ជាការគូសបញ្ជាក់ ពីមន្រ្តីផ្លូវការអោយដឹងថា លោក Lt Kasasbeh ជនរងគ្រោះ ក្រុម IS ដុតសម្លាប់ទាំងរស់នោះ ត្រូវបានចាប់ឃាត់ខ្លួនបានសម្រេច ដោយក្រុមឧទ្ទាមមួយនេះ កាលពីឆ្នាំមុន បន្ទាប់ពីយន្តហោះចម្បាំង F-16 របស់គាត់ ធ្លាក់នៅក្នុងប្រ ទេសស៊ីរី ។ អំឡុងសប្តាហ៍នេះ IS បានបង្ហោះផ្សាយ វីដេអូអនឡាញ បង្ហាញ ឃើញជាក់ស្តែង ពីឡុត ខាងលើ ត្រូវបានដុតសម្លាប់ទាំងរស់ នៅក្នុងទ្រុងនោះ បានញ៉ាំងអោយមានការ ផ្ទុះឡើងនូវកំហឹង និង ប្តេជ្ញាសងសឹកអោយទាល់តែបាន នៅក្នុងប្រទេស ហ្ស៊កដានី ។

ទូរទស្សន៍រដ្ឋ អំឡុងថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានផ្សាយអោយឃើញ នូវរូបភាព ជាក់ស្តែង ស្តេច ហ្ស៊កដានី អង្គុយ កៀក នឹង លោក Saif al-Kasasbeh ជាឪពុក ពីឡុត នៅ ក្នុងភូមិ Aya ជិតទីក្រុង Karak មានទីតាំង ស្ថិតនៅភាគខាងត្បូង នៃរដ្ឋធានី Amman ។

ជាការស្រាយបំភ្លឹ ពីមន្រ្តីយោធា អោយដឹងថា យោធា មិនបានបញ្ជាក់ច្បាស់ពីទីតាំងវាយប្រហារ តាម អាកាសនោះទេ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍រួម បញ្ជាក់ អោយដឹងថា បណ្តា យន្តហោះចម្បាំង ច្រើនគ្រឿង បានវាយប្រហារ ប្រឆាំងទៅនឹង IS រួមមានដូចជា ទីតាំងនៃជុំ រុំហ្វឹក ហ្វើន ក៏ដូចជា ឃ្លាំង ស្តុកអាវុធជាដើម ៕

2

a

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!