ថ្មីៗនេះ រដ្ឋអ៊ីស្លាម IS បានសម្លាប់សកម្មប្រយុទ្ធជនជាតិចិន ៣ នាក់ ដែលបានចូលរួមក្នុងជួរកងកម្លាំងរបស់ពួកគេ នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ព្រោះតែពួកគេខឹងបុរសចិនទាំងនេះប៉ុនប៉ងរត់គេចខ្លួន ។
ទន្ទឹមនឹងនេះផងដែរ ចិនក៏បានសម្តែងក្តីបារម្ភអំពីការកើនឡើងរបស់ពួករដ្ឋអ៊ិស្លាម, ព្រួយបារម្ភអំពីឥទ្ធិពលដែលវាអាចកើតមាននៅលើតំបន់ Xingjiang របស់ខ្លួន ដែលជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ។
គួរបញ្ជាក់ផងដែរថា មានជនជ្រុលនិយមជនជាតិចិនប្រមាណ ៣០០ នាក់ ដែលកំពុងវាយប្រយុទ្ធជាមួយរដ្ឋអ៊ិស្លាម បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសទួរគី ។
បុរសចិនម្នាក់ត្រូវបានចាប់ខ្លួន និងបាញ់សម្លាប់ចោល នៅក្នុងប្រទេសស៊ីរី ដោយពួកឧទ្ទាមរដ្ឋអ៊ិស្លាម បន្ទាប់ពីបុរសរូបនោះបានធ្វើឲ្យពួកជីហាដស្រងាកចិត្ត ហើយប៉ុនប៉ងវិលត្រលប់ទៅប្រទេសទួរគី ដើម្បីចូលរៀនសកលវិទ្យាល័យ ។
ក៏មានសកម្មប្រយុទ្ធចិន ២ នាក់ទៀតផងដែរ ត្រូវបានកាត់ក្បាលនៅប្រទេសអ៊ីរ៉ាក់ រួមជាមួយបុរស ១១ នាក់ផ្សេងទៀត ដែលមកពីប្រទេសចំនួន ៦ ។ រឿងហេតុ គឺដោយសាររដ្ឋអ៊ីស្លាមបានចោទប្រកាន់ពួកគេមានគំនិតក្បត់ និងប៉ុនប៉ងរត់គេខ្លួន ៕