ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on RFA : លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប

RFA : លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទ្វីប​អឺរ៉ុប

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញ​ទស្សនកិច្ច​ទៅ​កាន់​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​១ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥។ ទស្សនកិច្ច​ផ្លូវ​ការ​នេះ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែ​មេសា។

លោក ហ៊ុន សែន និង​គណៈ​ប្រតិភូ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាហ្សេបៃហ្សង់ (Azerbaijan) និង​ប្រទេស​បេឡារូស (Belarus)។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល លោក ស្រ៊ី ថាមរុង្គ មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក ហ៊ុន សែន នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋ​សភា​អាហ្សេបៃហ្សង់ ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មេសា ដោយ​ខ្លឹមសារ​សំខាន់​គឺ​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចការ​ ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

ចំពោះ​ដំណើរ​ទៅ​កាន់​ប្រទេស​បេឡារូស​វិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា នឹង​ពិភាក្សា​ជាមួយ​ប្រធានាធិបតី និង​រដ្ឋ​សភា​ប្រទេស​បេឡារូស ព្រម​ទាំង​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សហការ​ គ្នា​រវាង​វិស័យ​មួយ​ចំនួន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។

ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ក្នុង​ទ្វីប​អឺរ៉ុប​ដូច​លោក ហ៊ុន សែន ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​កម្ពុជា កំពុង​ស្វែង​រក​ផល​ចំណេញ​ផ្នែក​នយោបាយ​រៀងៗ​ខ្លួន។ លោក​បន្ត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​ដែល​ជា​ស្ថិត​ក្រោម​អតីត​សហភាព​សូវៀត ដើម្បី​ប្រយោជន៍​ការទូត និង​នយោបាយ ហើយ​លោក ហ៊ុន សែន ក៏​អាច​រៀន​សូត្រ​មេរៀន​នយោបាយ​ដ៏​រឹងមាំ​ពី​ប្រធានាធិបតី​បេឡារូស​ដែរ។ ចំពោះ​ទស្សនកិច្ច​របស់​លោក សម រង្ស៉ី វិញ ជា​ដំណើរ​ស្វែង​រក​ផល​ប្រយោជន៍​នយោបាយ​ដូច​គ្នា។

លោក សម រង្ស៉ី នឹង​ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​ជួយ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ក្នុង​បញ្ហា​នយោបាយ។ លោក​​សន្និដ្ឋាន​ថា អ្នក​នយោបាយ​កំពូល​របស់​កម្ពុជា ទៅ​កាន់​ទ្វីប​អឺរ៉ុប​ដូច​គ្នា​មែន តែ​មិន​អាច​មាន​ឱកាស​ជួប​គ្នា​ទេ។

លោក សុខ ទូច៖ «សម្ដេច​នាយករដ្ឋមន្ត្រី​ទៅ​គាត់​អាច​រៀន​សូត្រ​ពី​ ប្រធានាធិបតី​បេឡារូស ថា​ធ្វើ​ម៉េច​អាច​រក្សា​អំណាច​បាន ហើយ​គណបក្ស​ប្រឆាំង​ហ្នឹង​ទៅ​សហគមន៍​អឺរ៉ុប​នេះ កុំ​ឲ្យ​សហគមន៍​អឺរ៉ុប​ហ្នឹង​មាន​ការ​ជ្រោមជ្រែង​ណា​មួយ បើ​គ្មាន​ការ​ដោះស្រាយ។ ទឹក​ដី​បេឡារូស អាច​ទទួល​លោក សម រង្ស៉ី ហើយ​លោក សម រង្ស៉ី ក៏​មិន​ទៅ​ទី​នោះ​ដែរ ចំណែក​លោក ហ៊ុន សែន វិញ ក៏​រវល់​ជាមួយ​ប្រទេស​ម្ចាស់​ផ្ទះ​ដែរ»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៉ី កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​បាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​ជិត ៥០​នាទី។ ខ្លឹមសារ​សំខាន់ គឺ​ពិភាក្សា​ពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត និង​ដោះស្រាយ​ភាព​មិន​ចុះ​សម្រុង​គ្នា​លើ​បញ្ហា​នយោបាយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​មាន​ការ​ព្រមព្រៀង​គ្នា​ណា​មួយ​ជា​ថ្មី​នៅ​ឡើយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!