ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹងតវ៉ា​ក្រុមហ៊ុន​ប៉ុល​ឈុន​ស៊ី​ហ៊ួ​អ៊ីន​ធើ​ណេ​សិ​នណល​ហូរថេ​ល​ពាក់ព័ន្ធ​ការពង្រី​កនិង​កាយ​ដី​វិថី​២​ធ្នូ​ក្រុងព្រះសីហនុ​ជំរៅ​៣​ទៅ​៤​ម៉ែត្រ​បង្ក​ផលប៉ះពាល់​ផ្ទះសម្បែង​ជីវភាព​រស់នៅ​

​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹងតវ៉ា​ក្រុមហ៊ុន​ប៉ុល​ឈុន​ស៊ី​ហ៊ួ​អ៊ីន​ធើ​ណេ​សិ​នណល​ហូរថេ​ល​ពាក់ព័ន្ធ​ការពង្រី​កនិង​កាយ​ដី​វិថី​២​ធ្នូ​ក្រុងព្រះសីហនុ​ជំរៅ​៣​ទៅ​៤​ម៉ែត្រ​បង្ក​ផលប៉ះពាល់​ផ្ទះសម្បែង​ជីវភាព​រស់នៅ​

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​រស់នៅ​តាម​បណ្តោល​វិថី ២ ធ្នូ​ស្ថិតក្នុង​ភូមិ​លេខ​១ សង្កាត់​៣ ក្រុងព្រះសីហនុ (​តំបន់​ពយ​កំពេញ​) បាននាំគ្នា​ផ្តិតមេដៃ​ដាក់​ពាក្យបណ្តឹង ចូល​ទៅ​អាជ្ញាធរ​ខេត្ត​ឲ្យជូយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន ប៉ុល​ឈុន ស៊ី​ហ៊ួ អ៊ី​ន​ធើ​ណេ​សិន​ណល ហូរថេ​ល ដែល​កំពង់ធ្វើការ​ពង្រីក​ផ្លូវ​ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន បាន​កាយ​យក​អាច​ដី​នៅ​សងខាង​ផ្លូវ​ជំរៅ​៣​ទៅ​៤​ម៉ែត្រ​យកទៅ​ចាក់​បំពេញ​លើ​ដី​របស់​ខ្លូន​បង្ករ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​សងខាង​ផ្លូវ​ដោយ​លំនៅដ្ឋាន​ប្រជា​ពលរ្ឋ​ទាំង​នោះ​អាច​ប្រឈម​ការបាក់​ស្រុត​គ្រប់ពេលវេលា ។​

.​លោកស្រី ថោង ពុទ្ធា​វី អាយុ​៣៦​ឆ្នាំ តំណាង​ប្រជា​ពល​រងគ្រោះ​ខាងលើ បាន​និយាយ​រៀបរាប់​ប្រាប់​ក្រុម​អ្នក​សា​ព័ត៌មាន​កាសែត និង​ទូរទស្សន៍​ជាច្រើន​ថា ប្រជាពលរដ្ឋ​មាន​សេចក្តីត្រេកអរ​ខ្លាំង​ណាស់ ចំពោះ​គោល​ការអភិវឌ្ឍ ពង្រីក​វិថី​២​ធ្នូ របស់​អាជ្ញាធរខេត្ត​ទំហំ​សងខាង​ម្ខាង​១២​ម៉ែត្រ បន្ថែម​លើ​ផ្លូវ​ចាស់ ដែល​មាន​ស្រាប់​ធ្វើឲ្យ​ផ្លូវ​បាន​ធំ​ទូលាយ​ងាយស្រូល​ក្នុងការ​ធ្វើ​ចរាចរណ៍​ទៅមក ជាពិសេស​លើ​ស្ទូយ​សោភណ្ណ័ភាព​មុខ​មាត់ក្រុង​ទេសចរណ៍​ឆ្នេរសមុទ្រ​យើង​បាន​មួយកំរិត​បន្ថែម​ទៀត​ផង​ដែរ ។ ប៉ុន្តែ​ចំពោះ​ការសាងសង់​ពង្រីក​ផ្លូវ​របស់​ក្រុមហ៊ុន​ខាងលើ​បែប​កាយ​យក​អាចម៍ដី​នៅ​សងខាង​ផ្លូវ​ជំរៅ ៣ ទៅ​៤​ម៉ែត្រ​ដូចនេះ យើងខ្ញុំ​ប្រជាពលរដ្ឋ​មិន​គាំទ្រ​នោះឡើយ និង​ប្រឆាំង​ដាច់ខាត ពីព្រោះ​ការកាយ​យក​អាចម៍ដី​ដ៏​ជ្រៅ​បែបនេះ វា​អាច​បង្ក​ផលប៉ះពាល់​បាក់ស្រុត​លំនៅដ្ឋាន​យើងខ្ញុំ ដែល​រស់​នៅ​សងខាង​ផ្លូវ​គ្រប់ពេលវេលា ។​

​ជាមួយគ្នានេះ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់​បាន​ធ្វើ​សុំណូមពរ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត​ឲ្យ​ជូ​យ​អន្តរាគមន៍ ចំពោះ​ក្រុមហ៊ុន​ខាងលើ​ដែល​ទ​ទូល​សិទ្ធិ​សាងសង់​ពង្រីក​វិថី​២​ធ្នូ​នេះ ធ្វើយ៉ាងណា​ឲ្យ​ក្រុមហ៊ុន​នេះ​អនុវត្ត​ការជួសជុល​ផ្លូវ និង​ពង្រីក​ផ្លូវ​ធ្វើ​ទៅ​តាម​ស្ថានភាព​ផ្លូវ ដែល​មាន​ស្រាប់ ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់​លំនៅដ្ឋាន​យើងខ្ញុំ​ទាំងអស់គ្នា ដែល​កំពង់​រស់នៅ​ស្រាប់​។​

.​លោក អ៊ី ធា​រិន នាយករង​ការិយាល័​អន្តរ​វិស័យ​សាលាខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការបញ្ជាក់​ថា ជុំវិញ​បញ្ហារ​បណ្តឹង​ប្រជាពលរដ្ឋ​សូម​អន្តរាគមន៍​ខាងលើនេះ អាជ្ញាធរខេត្ត​បាន​ចុះ​ទៅ​ធ្វើ​ការហាមឃាត់ និង​ផ្អាក​ការដ្ឋាន​សាងសង់​និង​ពង្រីក​ផ្លូវ​របស់​ក្រុមហ៊ុន​ខាងលើ​ជា​បណ្តោះអាសន្ន ហើយ​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ដែល​ពាក់​ពន្ធ័​សាងសង់​ផ្លូវ​នេះ​ធ្វើ​ការសិក្សា​ឡើងវិញ ។​

.​លោក លី វ៉ានដា អភិបាលរង​ក្រុងព្រះសីហនុ​ក៍​បាន​មានប្រសាសន៍​ផងដែរ​ថា គំរោង​ពង្រីក​ផ្លូវ​បន្ថែម​របស់​ក្រុមហ៊ុន​ខាងលើនេះ ធ្វើ​យ៉ាងណា​នោះ លោក​មិន​ដឹង​នោះទេ ពី​ព្រោះនេះ​ជា​រឿង​របស់​មន្ត្រី​ជំនាញ​ហើយ​ចំពោះ​ការ​សូម​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ខេត្ត​កំពុង​ធ្វើ​ការដោះស្រាយ​ហើយ​ជាមួយនិង​មន្ត្រី​ជំនាញ ។
​គូរ​បញ្ជាក់​ផង​ដែរ​ថា វិថី​២​ធ្នូ​នេះ​ជា​ផ្លូវ​ចាក់​អ៊ុត​កៅស៊ូ​យ៉ាង​ល្អ​ប្រណិត ដែល​មាន​ស្រាប់​សាងសង់​ឡើង​រាប់ស៊ិប​ឆ្នាំ​មកហើយ ប៉​ន្តែ​ថ្មីៗ​នេះ​ក្រុមហ៊ុន ប៉ុល​ឈុន​ស៊ី​ហ៊ួ អ៊ី​ន​ធើ​ណេ​សិន​ណល ហូរថេ​ល មានកំ​រោង​ធ្វើ​សណ្ឋាគារ​ខ្នាត​លំដាប់​ផ្កាយ​ប្រាំ​ចំនូ​ន​៧០០​បន្ទប់ នៅលើ​ទីតាំង​ដី​របស់​ខ្លូន ដែល​ស្ថិតនៅ​ជាប់​និង​វិថី​២​ធ្នូ​នេះ ព្រមទាំង​បាន​ធ្វើ​ការស្នើសុំ​ពង្រីក​វិថី ២ ធ្នូ​បន្ថែម​ប្រវែង​៥០០​ម៉ែត្រ ដោយ​ទទឹង​ពង្រីក​បន្ថែម​ទំហំ​២០​ម៉ែត្រ​បូ​ករូម​លើ​ទំហំ​ចាស់​ដែល​មាន​ស្រាប់ ។​

​ភាគី​ក្រុមហ៊ុន​ខាងលើ​ក្រោយ​ពី​ទ​ទូល​បាន​សិទ្ធិ​ក្នុងការ​ពង្រីក​ផ្លូវ​ខាងលើ​នេះ​រូ​ច ក៍​បាន​ចាប់ផ្តើម​ធ្វើការ​ឈុសឆាយ​រូច​កាយយក​អាចម៍ដី​នៅ​សងខាង​ផ្លូវ​ចំណុច​ខ្លះ​ជំរៅ ៣ ម៉ែត្រ និង​ចំណុច​ខ្លះ​ជំរៅ ៤ ម៉ែត្រ រូ​ច​ហើយ​ដឹក​យក​អាចម៍ដី​ទាំងនោះ​ទៅ​ចាក់​បំពេញ​លើ​ទីតាំង​ដី​របស់​ខ្លូន នៅ​ជាប់​មាត់​បឹង​ខាងក្រោយ​អូ​តែ​ល​សុខា​ជាហេតុ​ធ្វើអោយ​ប្រជាពលរដ្ឋ​នាំគ្នា​ប្តឹងតវ៉ា​ក្នុងពេលនោះ​តែម្តងទៅ ពីព្រោះ​បើ​ទុក​ឲ្យ​ក្រុមហ៊ុន​នៅតែ​បន្ត​ជីក​យក​ដី​ផ្លូវ​បែប​នេះ​តទៅទៀត លំនៅដ្ឋាន​របស់​ពួកគាត់​ដែល​រស់​នៅ​សងខាង​ផ្លូវ​ច្បាស់​ជា​ត្រូវ​បាក់ស្រុត​រលំ​គ្រប់ពេលវេលា​គេច​មិន​ផុត​នោះ​ទេ ។

​ជុំវិញ​បញ្ហា​ភាពមិនប្រក្រតី​ខាងលើនេះ បើ​តាម​ការ​លូច​បង្ហើប​ប្រាប់​ឲ្យដឹង​ពី​មន្ត្រី​ជំនាញ​មន្ទីរ​សាធារណកា​រណ៍​ខេត្ត​ព្រះសីហនុ​ម្នាក់​ថា ដោយសារ​តែ​ផ្លូវ​នេះ​មាន​ស្ថានភាព​ខ្ពស់​ទាប​មិន​ស្មើរ​គ្នា ហើយ​មាន​កំពស់​ខ្ពស់​ជាង​ទីតាំង​ដី​ក្រុមហ៊ុន​ដែល​គ្រោង​ធ្វើការ​សាងសង់​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ ។ ហើយ​ការកាយ​ដី​សំរុត​ចុះក្រោម ដែល​កន្លែង​ខ្លះ​ជំរៅ​៣​ម៉ែត្រ​និង​កន្លែង​ខ្លះ​៤​ទៅ​៥​ម៉ែត្រ​នោះ វា​ជា​គំរោង​របស់​ក្រុមហ៊ុន​ដែល​គេ​បាន​សិក្សា​រូ​ច​ហើយ ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ឲ្យ​ផ្លូវ​នេះ​បាន​រាបស្មើ​និង​ដី​ក្រុមហ៊ុន​ដោយ​ក្រុមហ៊ុន​នេះ គេ​មិន​បាន​គិត​ពី​ផលប៉ះពាល់​ផ្ទះសម្បែង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​នោះឡើយ ៕

2015_02_04ns8 2015_02_04ns8 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!