សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅតាមបពណ្តាខេត្តភូមិភាគឦសានដូចជា នៅខេត្តរតនគីរី មណ្ឌលគីរី មានមេឈ្មួញទាំងពីរនាក់ បានបំផ្លាញព្រៃឈើនៅខេត្តរតនគីរី មណ្ឌលគីរី មិនដែលមាន នរណាហ៊ានហើបមាត់ រីឯមន្ត្រីជំនាញពុំដែលធ្វើការទប់ស្កាត់ ឬបង្ក្រាបមេឈ្មួញរួមមាន ឧកញ៉ា ថៃ និងឧកញ៉ា ពិសី ធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើចូលក្នុង តំបន់ឧទ្យានជាតិ និងតំបន់ដែនជម្រកសត្វព្រៃលំផាត់យ៉ាងរំភើយផ្គើន ទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ។
តាមសេចក្តីរាយការណ៍ពីឈ្មួញតូចតាចមួយចំនួនបានបង្ហើបឱ្យដឹងថា មេឈ្មួញជាឧកញ៉ា ថៃ និងឧកញ៉ា ពិសី ក៏បានពង្រីកការកាប់បំផ្លាញព្រៃឈើដោយផ្ទាល់នោះទេ គឺគាត់បានចាត់តាំងមេការឱ្យចុះមើលការខុសត្រូវ ចូលព្រៃប្រមូលទិញឈើ ឬកេណ្ឌប្រជាពលរដ្ឋកាប់ឈើប្រណីតតាមតំបន់អភិរក្ស និងនៅដែនជម្រកសត្វព្រៃធ្វើឱ្យព្រៃឈើនៅភូមិភាគឦសាននេះវិនាសហិនហោច ស្ទើរតែទាំងស្រុងអស់ទៅហើយ ។ គេមិនច្បាស់ទេថា ឧកញ៉ា ថៃ និងឧកញ៉ា ពិសី ទាំងពីររូប នេះ មានសិទ្ធិអំណាចអ្វីពិសេសអ្វី ក្នុងការរកស៊ីដឹកជញ្ជូនឈើខុសច្បាប់នោះទេ ព្រោះសមត្ថកិច្ចមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ មិនដែលហ៊ានហើបមាត់ ឬប៉ះពាល់ជំនួញឈើខុសច្បាប់របស់មេឈ្មួញខាងលើឡើយ ។
មន្ត្រីមួយចំនួនបង្ហើបឱ្យដឹងថា សិទ្ធិអំណាចរបស់ឧកញ៉ា ពិសី និងឧកញ៉ាថៃ មានអ្វីអស្ចារ្យប៉ុន្មានទេ ប៉ុន្តែរឿង ដែលគ្មានការបង្ក្រាបនោះ គឺគេសង្ស័យថា មន្ត្រីធំៗដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់ទំនងជា បានជួយមើលការខុសត្រូវ ឬក៏ជួយសម្របសម្រួលរត់ការឱ្យមេឈ្មួញពិសី និងថៃ ទើបរាល់ការដឹកជញ្ជូនឈើខុស ច្បាប់របស់ពួកគេ មិនដែលមាននរណាហ៊ានប៉ះពាល់ គឺអង្គុយចាំតែរាប់ក្បាលឡានប្រមូលលុយច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើមន្ត្រីដែលមានតួនាទីបង្ក្រាបបទ ល្មើសព្រៃឈើទទួលបានការទុកចិត្តពីអក្គស្នងការនគរបាលជាតិថ្នាក់ណាខ្លះ ដែលពាក់ព័ន្ធជាមួយការរកស៊ីដឹកជញ្ជូន ឈើខុសច្បាប់ របស់មេឈ្មួញពិធី និងថៃ ដោយបំពានលើសេចក្តីណែនាំ និងបទបញ្ជារបស់នាយករដ្ឋមន្ត្រីនៃរាជរដ្ឋា ភិបាល ។
មជ្ឈដ្ឋានប្រជាពលរដ្ឋចង់ឃើញលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យនៃការកាប់បំផ្លាញ ព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញពិសី និងថៃ ឡើងវិញផង ជាពិសេសអគ្គស្នងការនគរបាលជាតិ គួរតែតាមដានស្រាវជ្រាវមើលថា តើនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃថ្នាក់ណាខ្លះបានយកតួនាទីរបស់ខ្លួនទៅជួយ ការពារ និងសម្របសម្រួលសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញជាឧកញ៉ា យកទៅលក់ស្រុកយួន បានធ្វើឡើងរាប់ទសវត្សរ៍មកហើយ មិនដែលមានការបង្ក្រាប ព្រោះមន្ត្រីជំនាញគ្រប់ផ្នែករួមទាំង នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃផងដែរ សុទ្ធតែទទួលបានរបបប្រចាំខែ ប្រចាំថ្ងៃដោយរាប់ក្បាលឡានពីការដឹកជញ្ជូនឈើខុសច្បាប់ របស់មេឈ្មួញឧកញ៉ា ពិសី និងឧកញ៉ាថៃ បានធ្វើឱ្យបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន រលាយសាបសូន្យបាត់ស្រមោលតែម្តង ៕