ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on មេឃុំ​និង​មេ​ភូមិ​ទំនប់រលក​ស្រុក​ស្ទឹង​ហាវ​ឃុបឃិត​គ្នា​ដណ្តើម​ដី​ចំណី​ផ្លូវ​សាធារណៈ​យក​លក់​បាន​លុយ​ចែក​គ្នា​ធ្វើឲ្យ​មាន​ការរិះគន់​

មេឃុំ​និង​មេ​ភូមិ​ទំនប់រលក​ស្រុក​ស្ទឹង​ហាវ​ឃុបឃិត​គ្នា​ដណ្តើម​ដី​ចំណី​ផ្លូវ​សាធារណៈ​យក​លក់​បាន​លុយ​ចែក​គ្នា​ធ្វើឲ្យ​មាន​ការរិះគន់​

​ខេត្ត​ព្រះសីហនុ ៖ វា​ជា​រឿង​ចាប់​អារម្ភ​បំផុត សំរាប់​មហាជន​ទូទៅ នៅពេល​គេ​បានឮ​បានឃើញ​លោក​មេឃុំ លោក​មេភូមិ​ទំនប់រលក ស្រុក​ស្ទឹង​ហាវ ឃុបឃិត​គ្នា​ដណ្តើម​យក​ដី​ចំណី​ផ្លូវ​សាធារណ៍​មួយកន្លែង ពី​ស្ត្រី​ម្នាក់ រូ​ច​ហើយ​យកទៅ​លក់​ឲ្យ​ស្ត្រី​ម្នាក់​ទៀត​បាន​លុយ​ចំនូ​ន​៧០០​ដុល្លា​សហរដ្ឋអាមេរិក​ចែកគ្នា​ចាយ​យ៉ាង​ត្រជាក់​មេជើង ជា​ហេតុ​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ពេញទំហឹង ពី​សំណាក់​ប្រជាពលរដ្ឋ​ក្រោម​ឱវាទ​របស់​ខ្លូន ដោយ​ពូកគេ​មាន​ការងឿងឆ្ងល់​ថា លោក​មេឃុំ​លោក​មេភូមិ​ទាំង​ពីរ​នាក់​នោះ ពូក​គាត់​យល់​ឃើញ​យ៉ាងណា​នោះ​ទេ​បាន​ជា​ហ៊ាន​ធ្វើ​អំពើ​រំលោភបំពាន​ច្បាប់​ដូច​ច្នេះ ។​

​ស្ត្រី​ឈ្មោះ ង៉ែត ខៀវ អាយុ​៤៩​ឆ្នាំ ដែល​ជា​ភាគី​ទំនាស់​ដណ្តើម​ដី​ចំណី​ផ្លូវ​សាធារណៈ​ជា​មួយ លោក​មេឃុំ​លោក​មេភូមិ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់ឲ្យដឹង​ថា ទីតាំង​ដី​ទំនាស់​ខាងលើនេះ រូបគាត់​បាន​កាន់កាប់​រស់នៅ​និង​សាងសង់​តូប​លក់​បន្លែរ​ត្រី​សាច់​រយៈពេល​ជាង​៧​ឆ្នាំ​មកហើយ មិន​ដែល​មាន​បញ្ហារ​អ្វី​នោះទេ ។ លុះ​ក្រោយមក ក្នុង​ពេល​ថ្មីៗ​នេះ ក៍​ស្រាប់តែ​លិចមុខ​ស្ត្រី​ម្នាក់​ឈ្មោះ ភី គឹម​ហឿង អាយុ​៣៣​ឆ្នាំ បាន​ធ្វើ​ការអះអាង​ថា ទីតាំង​តូប​លក់ដូរ​នៅលើ​ចិញ្ចើម​ផ្លូវ​របស់​គាត់ ដែល​រកស៊ី​លក់ដូរ​សព្វថ្ងៃនេះ ជា​ដី​របស់​គេ​ទៅវិញ ថែមទាំង​មាន​លិខិតបញ្ជាក់​កាន់កាប់​ដី​ដែល​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៤ ទ​ទូល​ស្គាល់​ដោយ​លោក​មេឃុំ​ឈ្មោះ​ឡាន ហ៊​ន និង​លោក​មេភូមិ​ឈ្មោះ គីម ហាក់ យ៉ាង​ត្រឹមត្រូវ​ទៅវិញ ។​

.​បង​ស្ត្រី ង៉ែត ខៀវ ក្រោយពី​បាន​ឃើញ​លិខិត​កាន់កាប់​ដី​ខាងលើនេះ រូបគាត់​មាន​ការងឿងឆ្ងល់​យ៉ាង​ខ្លាំង ពីព្រោះ​គាត់​យល់ថា ទីតាំង​ដី​ខាងលើ​នេះ​ជា​ដី​ចំណី​ផ្លូវ​សាធារណៈ របស់​រដ្ឋ មិន​អាច​មាន​ន​ណា​ម្នាក់​យក​ធ្វើ​ជា​សិទ្ធិ​ឯកជន​បាន​នោះឡើយ ។

​បងស្រី​ង៉ែត​ខៀវ​បាន​ធ្វើ​ការបញ្ជាក់​យ៉ាងច្បាស់​ថា ទីតាំង​ដី​ខាងលើនេះ រូបគាត់​មិន​មាន​បំណង​ទាមទារ​យក​ធ្វើជា​កម្មសិទ្ធិ​អ្វី​នោះទេ គ្រាន់តែ​សុំ​សង់​តូប​លក់ដូរ​បន្តិច​បន្តូច​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​ហើយ​នៅពេល​ណា​រដ្ឋ​ត្រូវការ​ពង្រីក​ផ្លូវ រូបគាត់​និង​ប្រគាល់ជូន​រដ្ឋ​វិញ ដោយ​មិន​ធ្វើការ​តវ៉ា​អ្វី​ទាំងអស់ ប៉ុន្តែ​បើ​ក្នុងករណី​ដក​ដី​នេះ​យក​ពី​គាត់​ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ស្រី្ត​ឈ្មោះ ភី គឹម​ហឿង កាន់កាប់​វិញ រូបគាត់​មិន​យល់ព្រម​នោះឡើយ ពីព្រោះថា ដី​ចំណុច​នេះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ បើ​គេ​មាន​សិទ្ធិ​កាន់កាប់​រូបគាត់​ក៍មាន​សិទ្ធិ​ដូចគ្នា ។​

.​លោក គីម ហាក់ ជា​មេភូមិ​ដែល​រង​ការចោទប្រកាន់​ថា បាន​លក់​ដី​ចំណី​ផ្លូវ​ខាងលើ លោក​បាន​ទ​ទូល​ស្គាល់​ថា ដី​ទីតាំង​ខាងលើ​នេះ​ជា​ដី​ចំណី​ផ្លូវ​សាធារណៈ របស់​រដ្ឋ​គ្រប់គ្រង ដោយ​អាជ្ញាធ​រមួល​ដា្ឋន ។ ហើយ​ដី​នេះ កន្លងមក​អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ជូ​ល​ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ ង៉ែត ខៀវ ដែល​មាន​ប្តី​ឈ្មោះ ហេង ហួ​ង ជា​អនុប្រធាន​ភូមិ​តំបន់​នេះ​ផងដែរ ប៉ុន្តែរ​ការ​ជួល​នោះ​អស់​រយពេល​រាប់​ឆ្នាំ​មកហើយ មិន​ដែល​បាន​លុយ​ឈ្នូល​អ្វី​មួយ​រៀល​នោះ​ទេ លុះ​ក្រោយមក​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការខ្វះខាត​លុយ ក្នុង​ការស្តា​ប្រឡាយ មន្ត្រី​ប្រឹក្សា​ឃុំ​ក៍​បាន​ធ្វើ​កិច្ចប្រជុំ​ពិភាក្សា​គ្នា​មាន​ធ្វើ​ការដោះដូរ​ដី​នេះ​ទៅ​ឲ្យ​ស្ត្រី​ឈ្មោះ ភី គឹម​ហឿង ជា​ថ្នូរ​និង​ប្រាក់​បន្តិច​បន្តូច​ចំនូ​ន​ប្រមាណ​៧០០​ដុល្លា​ប៉ុណ្ណោះ ហើយ​ក៍មាន​ការតវ៉ា​ពីរ​ស្ត្រី​ឈ្មោះ ង៉ែត ខៀវ តែម្តងទៅ ។

​ជុំវិញ​បញ្ហារ​ដែល​បានលើកឡើង​នេះ គឺជា​រឿង​មួយ​ដែល​ឆ្លុះបញ្ចាំង​ការមិន​យកចិត្តទុកដាក់​នៅ​ការអនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រប់​ដីធ្លី របស់​អាជ្ញារ​ឃុំ​ទំនប់រលក់​ដូចនេះ សូមឲ្យ​លោក​ចៅហ្វាយស្រុក​ស្ទឹងហាវ មេត្តា​ពិនិត្យ​មើល​ម្តង​ហើយ ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់ ៕

2015_05_04nsp4 (3) 2015_05_04nsp4 (1) 2015_05_04nsp4 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!