យោងតាមប្រភពព័ត៌មានCNN និងBBC បានចេញផ្សាយព្រមគ្នា ក្នុងប៉ុន្មាននាទីមុននេះថា រដ្ឋាភិបាល ប្រទេសហ្សកដានី បានធ្វើការប្រហារជីវិតអ្នកទោសរបស់ពួកISIS ចំនួន២រូបវិញ ដើម្បីឆ្លើយតបនឹងការអំពើឃោរឃៅរបស់ពួកនេះ ដែលបានដុតចំណាត់ខ្មាំងខ្លួនទាំងរស់កាលពីម្សិលមិញ។
អ្នកទោសទាំងពីរនាក់ នោះមានស្រ្ដីឈ្មោះ Sajida al-Rishawi ជាសមាជិកក្រុមISIS និងម្នាក់ទៀតឈ្មោះZiyad Karboli ក្នុងក្រុមអាល់កៃដា អ្នកទាំងពីរជាជនជាតិអ៊ីរ៉ាក់ និងជាសមាជិកសកម្មរបស់ក្រុមជីហាត។ ពួកគេត្រូវបាន ប្រហារជីវិតដោយព្យួរក។
ស្រ្ដីឈ្មោះSajida al-Rishawi ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៥ បន្ទាប់ពីនាងបានវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងរដ្ឋធានី Amman ប្រទេស ហ្សកដានី ដែលបានសម្លាប់មនុស្ស ៦០ នាក់។