ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on     មាស​ធ្លាក់​ចុះ​ខណៈ​វិនិយោគិន​ថ្លឹង​ថ្លែង​ពី​ការ​ប្រែ​ប្រួល​អត្រា​ការ​ប្រាក់​អាមេរិក

    មាស​ធ្លាក់​ចុះ​ខណៈ​វិនិយោគិន​ថ្លឹង​ថ្លែង​ពី​ការ​ប្រែ​ប្រួល​អត្រា​ការ​ប្រាក់​អាមេរិក

 

 

អាមេរិក៖ តម្លៃ​មាស​បាន​ធ្លាក់​ចុះ​ខណៈ​វិនិយោគិន​បាន​ថ្លឹង​ថ្លែង​ពី​លទ្ធភាព​កើន​ឡើង​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​នា​ពេល​អនាគត បន្ទាប់ពី​ការ​កើន​ឡើង​ប្រចាំ​ខែ​ខ្លាំង​បំផុត​នៅ​ក្នុង​រយៈ​ពេល ៣​ឆ្នាំ។

យោង​តាម​ការ​កំណត់​តម្លៃ​ទូទៅ​របស់ Bloomberg តម្លៃ​មាស​ដុំ​សម្រាប់​ការ​ចែក​ចាយ​ភា្លមៗ​បាន​ធ្លាក់​ចុះ ០,៣ ភាគរយ​មក​នៅ​ត្រឹម ១ ២៨០,៥៨ ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន​នៅ​ម៉ោង ១២ និង ៤៩ រសៀល​នៅ​ក្នុង ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ម្សិល​មិញ។ តម្លៃ​មាស​បាន​កើន​ឡើង ៨,៤ ភាគរយ​កាលពី ខែ​មករា ដែល​ជា​ការ​កើន​ឡើង​ខ្លាំង​បំផុត​តាំង​ពី ខែ​មករា ២០១២។

លោក James Bullard ប្រធាន​ធនាគារ​កណ្ដាល​អាមេរិក Bank of St. Louis បាន​ថ្លែង​កាល​ពី​ថ្ងៃ ទី៣០ ខែ​មករា ថា វិនិយោគិន​គិត​ខុស​ដែល​រំពឹង​ថា ធនាគារ​កណ្ដាល​នឹង​ពន្យារ​ពេល​បង្កើន​អត្រា​ការ​ប្រាក់​ហួស​ពី​ពាក់​កណ្ដាល​ឆ្នាំ។ អ្នក​ចេញ​គោល​នយោបាយ​បាន​លើក​ឡើង​ពី​ការ​កើន​ឡើង​សេដ្ឋកិច្ច «ដ៏​រឹងមាំ» នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ ទី២៨ ខែ​មករា។ អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់​បាន​កាត់​បន្ថយ​ចំណាប់​អារម្មណ៍​លើ​មាស​ដោយ​សារ​តែ​ជា​ទូទៅ​មាស​ផ្ដល់​ប្រាក់​ចំណេញ​ឲ្យ​វិនិយោគិន​តាម​រយៈ​តម្លៃ​កើន​ឡើង។

លោក Zou Lihu អ្នក​វិភាគ​នៅ​ក្រុមហ៊ុន Citics Futures Co នៅ​ទីក្រុង​Shenzhen ប្រទេស​ចិន បាន​ថ្លែង​ថា៖ «ការ​ប្រែ​ប្រួល​តម្លៃ​មាស​បាន​ចាប់​ផ្តើម ហើយ​យើង​រំពឹង​ថា វា​នឹង​បន្ត​ធ្លាក់​ចុះ និង​លំហូរ​នៃ​ការ​រំពឹង​ពី​ការ​បង្កើន​អត្រា​ការ​ប្រាក់​អាមេរិក។

តម្លៃ​ប្រាក់​សម្រាប់​ចែក​ចាយ​ភ្លាមៗ​បាន​ធ្លាក់​ចុះ ០,៥ ភាគរយ​មក​នៅ​ត្រឹម ១៧,១៦៤៥ ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន។ តម្លៃ​បាន​កើន​ឡើង ៩,៨ ភាគរយ​កាល​ពី ខែ​មករា ដែល​ជា​ការ​កើន​ឡើង​ប្រចាំ​ខែ​ខ្លាំង​បំផុត​ចាប់​តាំង​ពី​ខែ​មិថុនា។

តម្លៃ​ផ្លាទីន បាន​ធ្លាក់​ចុះ ០,៥ ភាគរយ​មក​នៅ​ត្រឹម ១ ២៣៥,៦០ ដុល្លារ​អាមេរិក​ក្នុង​មួយ​អោនស៍​បន្ទាប់​ពី​កើន​ឡើង​រយៈ​ពេល​ពីរ​ខែ​កាល​ពី ខែ​មករា។ តម្លៃ​ផ្លាទីន​ស (Palladium) បាន​កើន​ឡើង ០,៣ ភាគរយ​មក​នៅ​ត្រឹម ៧៧៤,៣៨ ដុល្លារ​អាមេរិក​ក្នុង​មួយ​អោន​បន្ទាប់​ពី​ការ​បញ្ចប់​ការ​ធ្លាក់​ចុះ​ប្រចាំ​ខែ​ជាប់ៗ​គ្នា​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ៕

2

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!