តូក្យូ៖ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានថ្លែងថា ការគំរាមអំពីភេវរកម្ម គឺទំនងជា កាន់តែឡើង បន្ទាប់ពីមានការសម្លាប់ចំណាប់ខ្មាំង ដោយពួក IS និងបានអំពាវនាវឱ្យមានការកើនឡើង វិធានការប្រឆាំងភេវរកម្មទាំងក្នុង និងក្រៅប្រទេស។
ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ រាយការណ៍នៅថ្ងៃអង្គារនេះ ដោយបានដកស្រង់ប្រសាសន៍លោក Suga ដែលនិយាយថា “ការគំរាមកំហែងភេវរកម្ម បានក្លាយរឿងពិតមួយសម្រាប់ប្រទេសយើង”។ លោកបានថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ក្នុងគោលដៅស្វែងរកវិធីសាស្រ្តនានា ដើម្បីការពារពលរដ្ឋជប៉ុន ពីបទល្មើសឧក្រិដ្ឋកម្ម និងភេវរកម្មអន្តរជាតិ។
សូមជំរាបថា ចំណាប់ខ្មាំងអ្នកកាសែតជប៉ុន Kenji Goto ត្រូវបានពួក IS សម្លាប់ដោយកាត់ក្បាល កាលពីថ្ងៃសៅរ៍កន្លងមកនេះ៕