គែរ៖ បើតាមទូរទស្សន៍ រដ្ឋអេហ្ស៊ីប ឈ្មោះ នីល ធីវី បានផ្សាយថា តុលាការប្រទេស អេហ្ស៊ីប នៅថ្ងៃចន្ទ ទី០២ បានកាត់ទោសប្រហារជីវិត ក្រុមអ្នកគំាទ្រ គណបក្សភារតភាពមូស្លីម ចំនួន ១៨៣ ដោយចោទប្រកាន់ថា ពួកគេបានសម្លាប់មន្រ្តីប៉ូលិសអស់ ១៦នាក់ កាលពីខែសីហា ឆ្នាំ២០១៣កន្លងទៅ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ពាក់ព័ន្ធនឹងកាត់ទោសប្រហារជីវិតនេះ កាលពីពេលកន្លងទៅ តុលាការ ប្រទេសនេះ ក៏បានសម្រេចកាត់ទោសប្រហារជីវិត ក្រុមអ្នកគំាទ្រគណបក្សភារតភាពមូស្លីម អស់ជាច្រើនរយនាក់ផងដែរ បន្ទាប់ពីអតីតប្រធានាធិបតីអេហ្ស៊ីប លោក មហាម៉េដ មូស៊ី ត្រូវបានគេបណ្តេញចេញពីតំណែង ដោយយោធា៕