ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកនេះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៥ ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៥ រហូតដល់ក្បាលស្ពានមិត្តភាពកម្ពុជា ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានរិះគន់យ៉ាងខ្លាំងដល់ក្រុមឈ្មួញទាំងអស់ ខ្វះការវិចខ្ចប់ ត្រី ប្រហុក ដាក់តាមរទះ តាមកង់ ហូរហៀរទឹកលម្អិលត្រី ដក់តាមដងផ្លូវជាតិ តាមផ្លូវបេតុង គួរតែអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការចំពោះបញ្ហានេះ ដើម្បីបរិស្ថាននៅក្នុងក្រុង។
ថ្មីៗ នេះមានក្រុមជនជាតិកូរ៉េមួយក្រុមបានសហការណ៍ជាមួយនិងអាជ្ញាធរមានសមត្ថកិច្ច សិស្សា នុសិស្ស ជាច្រើននាក់បានចុះប្រតិបត្តិការណ៍សំអាតបរិស្ថាននៅបរិវេណរង្វង់មូលប៉ោយប៉ែត មុខច្រកទ្វារ អន្តរជាតិប៉ោយប៉ែត និងនៅក្នុងភូមិប៉ោយប៉ែត ហើយប្រតិបត្តិការណ៍នេះមានចំនួន៣ថ្ងៃ។ លុះព្រឹកនេះថ្ងៃដដែរ ពលរដ្ឋបាននិយាយរិះគន់ដល់ក្រុមឈ្មួញខាងលើនេះយ៉ាងខ្លាំង ពីបញ្ហាការវិចខ្ចប់ និងការដឹក ជញ្ជូនត្រី ប្រហុកបានបង្កឲ្យមានហូរទឹកសំអុយឆ្អាបចេញពីការដឹកជញ្ជូននោះ ។
ពលរដ្ឋសំណូមពរដល់លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត មេត្តាយកចិត្តទុកដាក់ពិនិត្យបញ្ហានេះផង ព្រោះវាបានជះឥទ្ធិពលអាក្រក់ដល់សុខភាពពលរដ្ឋ និងធ្វើឲ្យប៉ះទង្គិចដល់អារម្មណ៍អ្នកទេសចរណ៍យ៉ាងធ្ងន់ធ្ងរ ។ដូច្នេះហើយប្រជាពលរដ្ឋសង្ឃឹមយ៉ាងមួសមុតពីអាជ្ញាធរមានសមត្ថកិច្ចជំនាញចាត់វិធានការក្តៅពីបញ្ហាទាំងអស់នេះ ដើម្បីបរិស្ថាន និងសុខភាពទាំងអស់គ្នា៕