ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយនូវរូបភាពដែលបង្ហាញពីភាពស្និទស្នាលរវាងបុរសផ្កាយ៣ និងស្រីស្នេហ៍ដែលជាតារាចម្រៀង ប៊ុន ផៃលីន ចូលរួមក្នុងកម្មវិធីខួបកំណើតរបស់កញ្ញា សេង សូណា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ នៅឯភោជនីយដ្ឋាន ស្ទឹងមាស រួចមក តារាចម្រៀងយេៗ ដែលចូលចិត្តប្រើស្ទីលបញ្ចេញគល់សុដន់ទាំងគូ ទាក់ភ្នែកមហាជននាង ប៊ុន ផៃលីន ត្រូវបានទទួលរងការស្តីបន្ទោសយ៉ាងចាស់ដៃ ពីសំណាក់លោកផ្កាយ៣ម្នាក់ ដែលគេសង្ស័យថា គឺជាគួកំណាន់របស់តារារូបនេះ ព្រោះជារឿយៗគេតែងតែលេចឮពត៌មានពីការទំនាក់ទំនងរវាងលោកផ្កាយ៣ខាងលើនេះ និងកញ្ញាស៊ិចស៊ី ប៊ុន ផៃលីនមិនចេះមិនចេះហើយ ។
តែទោះជាយ៉ាងណាការដែលតាមការពារមិនចង់ឲ្យមានរូបភាពនាង និងបុរសផ្កាយបីលេចចេញតាមប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមរបស់ស្រីស្រស់ ដែលឆក់ឱកាសរះលើវិថីសិល្បៈដោយសារសម្ញែងដើមទ្រូងរូបនេះហាក់មិនមានប្រសិទ្ធភាពឡើយ។ ការធ្លាយរូបថតក្នុងបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឲ្យសាមីខ្លួនទាំងពីររសើបឆ្អឹងខ្នង ដូចពាក្យចាស់ថា «គោដំបៅខ្នង ក្អែកហើររំលងរំសាយកន្ទុយ»។
ថ្មីៗនេះ តារាចម្រៀង ប៊ុន ផៃលីន ត្រូវបានរងនូវព្រនង់នៃការស្តីបន្ទោស និងការអាក់អន់ស្រពន់ចិត្តជាខ្លាំង ព្រោះតែការបែកធ្លាយរូបភាពបណ្តើរគ្នានេះហើយ បើទោះបីជា ប៊ុន ផៃលីន ខំជម្នះបកស្រាយប្រាប់បណ្តាញសារព័ត៌មានថា ត្រឹមតែជាអ្នកស្គាល់គ្នា ពុំជាប់ទាក់ទិនរឿងស្នេហា ក៏គ្មាននរណាជឿដែរ ព្រោះតាមរយៈភាពសិទ្ធស្នាលនេះ អាចបញ្ជាក់ទីទំនាក់ទំនងរបស់អ្នកទាំងពីរគឺមិនធម្មតាឡើយ។
ប្រភពខ្សឹបខ្សៀវពីអ្នកស្និទ្ធនឹងផៃលីន នោះប្រាប់ថា៖ «បុរសដែល ប៊ុន ផៃលីន បណ្តើរនោះ គាត់បានប្រាប់ខ្ញុំថា គាត់ក៏បានស្តីបន្ទោស ផៃលីន ដែរ និងបានប្រកែកគ្នាទៀតផងពីរឿងរូបភាពត្រូវបានចែកចាយក្នុងបណ្តាញសង្គមនោះ»។
ទាក់ទិននឹងរឿងរ៉ាវទាំងខាងលើនេះ ប៊ុន ផៃលីន បាននិយាយថា ៖«នៅថ្ងៃនោះ ខ្ញុំមិនឲ្យបងៗអ្នកការសែត ថតរូបខ្ញុំនឹងគាត់ទេ តែរូបនោះ នៅតែបែកធ្លាយដដែល ធ្វើឲ្យគាត់ខឹងខ្ញុំយ៉ាងខ្លាំងណាស់..! ខ្ញុំមិនចង់ឲ្យមានបញ្ហាទេ..! ដោយសារតែខ្ញុំ និងគាត់មិនមែនជាសង្សានឹងគ្នាដូចដែលគេនិយាយ..!។ ប៉ុន្តែពេលនេះគាត់ខឹងខ្ញុំ ហើយស្តីបន្ទោសឲ្យខ្ញុំទៀត ព្រោះតែរូបភាពទាំងអស់នោះបែកធ្លាយហ្នឹង..!។
ប៊ុន ផៃលីន ទទួលស្គាល់ថា៖ «នៅថ្ងៃនោះមែន ខ្ញុំមិនចង់ឃើញរូបភាពខ្ញុំថតជាមួយគាត់ទេ ខ្លាចរូបភាពនោះចេញនៅទំព័រកាសែត»។ នាងថ្លែងបែបហួសចិត្តខ្លួនឯងថា៖ «ដឹងអីរូបភាពនោះ នៅតែមានចេញផ្សាយបែកធ្លាយដដែល»។ កន្លងមក ប៊ុន ផៃលីន តែងតែមានពត៌មានបិតបាំងមួយដោយនាងតែងតែប្រកាសថា នាងមានទំនាក់ទំនងជាមួយបុរសអនិកជនម្នាក់ ហើយបុរសនោះនាងមិនអាចបំភ្លេចបាននោះទេ ទោះបីមានឧបសគ្គយ៉ាងណាក៏ដោយ ក៏នាងនៅតែរងចាំបរុសនោះ ធ្វើជាគួអនាគតដែរ ។ តែផ្ទុយពីនេះស្រលះការអះអាងរបស់នាងកន្លងមកនោះ គ្រាន់តែជាខែលមួយបន្លំសតិអារម្មណ៍មហាជនតែប៉ុណ្ណោះ ធាតុពិតនាងកំពុងតែសាងសុភមង្គលជាមួយលោកផ្កាយ៣ដ៏មានសុភមង្គលបំផុត បើទោះបីនាងដឹងថា នាងគ្រាន់តែអ្នកទីពីរនៃបេះដូងរបស់លោកផ្កាយ៣ក៏ដោយ៕