ភ្នំពេញ ៖ បើទោះបីកន្លងមកដៃគូសិល្បៈពីរនាក់ធ្លាប់ជួបនឹងព្យុះពត៌មានដ៏កាចសហាវជាច្រើន ក្តី តែតារាពីរដួងធ្លាប់តែមានពត៌មានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ហាក់សម្តែងនូវអារម្មណ៍ពិសេសមួយ ក្នុងពេលដែលអ្នកនាង ឆៃលី ដាឡែន បានដឹកដៃម្ចាស់ស្នេហ៍ជាស្វាមីជាផ្លូវការមកកាត់ចំណងដៃយ៉ាងពេញមុខ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ កន្លងទៅ នៅកោះពេជ្រ ។ តារាចម្រៀងដែលធ្លាប់ជួបព្យុះភ្លៀងជាមួយព័ត៌មានជាច្រើន បានសម្តែងនូវអារម្មណ៍រំជួលចិត្តរហូតស្រក់ទឹកភ្នែក ។ អ្នកនាងឆៃលី ដាឡែន បានសម្តែងនូវការដឹងគុណ រាល់អ្នកដែលបានជួយនាងគ្រប់ៗគ្នា ទាំងម្តាយឪពុក និងយោងនាងក្នុងវិស័យសិល្បៈ លើសពីនេះថែមទាំងទួញយំខ្លាំង នៅពេលនឹកដល់លោកអេឡិច ចិន្ត្រា ដៃគូសម្តែងដ៍ល្អ ដែលជួយឲ្យនាងបានបោះជំហានលើវិថីសិល្បៈ ។
នៅចំពោះមុខអ្នកសិល្បៈល្បីៗ និងបណ្តាភ្ញៀវកិត្តិយសជាច្រើន ក្នុងឈុតកាត់នំ ដោយគ្រងនូវសំលៀកបំពាក់រ៉ូបស រំលេចដោយគ្រាប់ឌិនភ្លឺចិញ្ចាចកាន់តែធ្វើឲ្យកូនក្រមុំ ឆៃលី ដាឡែន កើនសម្រស់លើសពេលណាៗទាំងអស់ ដោយដាឡែន និយាយទាំងអារម្មណ៍រំភើបរហូតស្រក់ទឹកភ្នែកថា «សម្រាប់រូបនាង ពិតជាចាត់ទុកថា ថ្ងៃនេះពិសេសណាស់ក្នុងឆាកជីវិត ដែលបានរៀបការទៅតាមប្រពៃណី។ ការសម្រក់ទឹកភ្នែករបស់នាង ដាឡែន ពេលនោះ ត្រូវអ្នកសិល្បៈមួយចំនួនដែលបានដឹងរឿងរ៉ាវស្នេហារវាងនាង និង អេឡិចចិន្ត្រា លើកឡើងថា គឺជា សម្តែងក្នុងក្តីក្តុកក្តួលយ៉ាងខ្លាំង ដែលគេមិននឹកស្មានថា គូរស្នេហ៍នាងដែលបានដឹកដៃចូលរោងការនោះ មិនមែនអេឡិចចិន្ត្រានោះ ។ នាងបានសម្តែងអារម្មណ៍យ៉ាងជ្រាលជ្រៅ រំលឹក ពីអនុស្សាវរីយ៍ជូរចត់កន្លងមកក្នុងឆាកជីវិតសិល្បៈ និងវិថីដែលធ្លាប់តែដើរជួបនឹងបញ្ហាមិនចេះចប់ ៕