ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on សមត្តកិច្ច​ខេត្ត​កំពត​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ព្រំដែន​វៀតណាម​

សមត្តកិច្ច​ខេត្ត​កំពត​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ព្រំដែន​វៀតណាម​

​ខេត្ត​កំពតះ ៖ សមត្តកិច្ច​ខេត្ត​កំពត​ចុះ​ទៅ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង​នៅ​ព្រំដែន​វៀតណាម ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២១ មករា នៅក្នុង​ភូមិសាស្ត្រ​ទល់ដែន​យួន ក្នុង​ភូមិ​ត្នោត​ឃុំ​ត្នោត​ចុងស្រល់​ស្រុក​បន្ទាយមាស ជាប់​ខ្សែបន្ទាត់​ព្រំដែន បាន​លួច​បើក​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ និង​មាន​បង្កប់​ល្បែង​អាប៉ោង​ផងដែរ​។ មកលេង យ៉ាង​គឺ​គគ្រឹកគគ្រេង ដែល​ភាគច្រើន គឺជា​ជនជាតិ​យួន​ដែល​មាន​គ្នា​ប្រមាណ​ជាង​១៥០​នាក់​ជិះ​សុទ្ធ​តែ​ម៉ូតូ ។

​បើ​តាម​អ្នករាយការណ៍​ព័ត៌មាន​បាន​ឱ្យដឹងថា​ផ្លូវ​ចូល​ទៅកាន់​ទីតាំង​នោះ​មាន​ការលំបាក​តែ​អាច​ជិះ​ម៉ូតូ​ចូល​ទៅ​បាន​។​កម្លាំង​សមត្ថកិច្ច​ដែល​ចូល​ទៅ​បង្ក្រាប​នោះ​មិន​ហ៊ាន​លើក​គ្នា​ចូល​ព្រោងព្រាត​ទេ​ខ្លាច​ក្រុម​អ្នកលេង​ល្បែង​ទាំងនោះ​ដឹង​។​ដូច្នេះហើយ​ទើប​ប៉ូលិស​ដែល​ត្រូវ​បញ្ជូន​ឱ្យទៅ​បង្ក្រាប​មាន​គ្នា​ត្រឹម​៧-៨​នាក់​ប៉ុណ្ណោះ ឯ​កម្លាំង​ធំ​ដែល​មាន​គ្នា​ជិត​២០​នាក់​ទៀត​ត្រូវ​ចូល​ទៅ​តាម​ក្រោយ ។

​ក្នុង​ការបង្ក្រាប​សង្វៀន​បញ្ជល់មាន់​នេះ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ដែល​ជា​ស្នងការរង​លោក​វរសេនីយ៍ទោ លុត ញ៉ាង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​មាន​ការចូលរួម​ពី​សំណាក់​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ផងដែរ ប្រឈម​នឹង​ការ​សម្រុកចូល​មក​តដៃ​របស់​ពួក​លេងល្បែង​នោះ ប៉ូលិស​ដែល​មាន​គ្នា​តែ​៧​ទៅ​៨​នាក់​ក៏​បាន​ផ្ទុះ​អាវុធ​ខ្លី​ដើម្បី​គំរាម​ការ​សម្រុកចូល​នោះ និង​ចាប់​វ៉ៃខ្នោះ​បាន​ពី​៦​ទៅ​៧​នាក់​ផង​ដែរ ។ ប៉ុន្តែ​ភាព​ហានក្លា​ដែល​ក្រុម​ជនជាតិ​យួន​ទាំងនោះ​ដឹងថា ប៉ូលិស​ខ្មែរ​មិន​អាច​បាញ់​ក្រៅពី​បាញ់​គំរាម​ឡើង​លើ​នោះ ក៏​មាន​ការ​សម្រុកចូល​រាប់សិប​នាក់​តម្រង់​មករក​ប៉ូលិស ដែល​ទីបំផុត​ប៉ូលិស​ក៏​រត់គេច​វិញ រួម​ជាមួយ​អ្នកយកព័ត៌មាន​កោះសន្តិភាព ម្នាក់​ដែល​បាន​ទៅ​ជាមួយ​ប៉ូលិស ដើម្បី​យក​ព័ត៌មាន​ក៏ត្រូវ​ពួក​យួន​ទាំងនោះ​ដេញ​វាយ​នឹង​ដំបង​ទោះបី​រត់​យករួចខ្លួន​ក៏ដោយ ។ តែ​ម៉ូតូ​អ្នកកាសែត​និង​ម៉ូតូ​ប៉ូលិស​ត្រូវបាន​ខូចខាត​ដោយ​ការ​វាយបំផ្លាញ​ពី​ក្រុម​ជនជាតិ​យួន​ទាំងនោះ ។
​សូមបញ្ជាក់​ថា នៅ​ចំណុច​នោះ​ជា​តំបន់​ការពារ​ព្រំដែនរ​បស់​វរ​សេនា​តូច​លេខ ៣០២ របស់​យោធា និង​វរ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦០១ ដែល​ទំនងជា​មាន​សំណែន​ពី​ពួក​អ្នកលេង​ល្បែង​ទាំងនោះ​ហើយ ទើប​គេ​អាច​ចូល​មក​លេង​បាន​ម៉ា​សេរី​បែបនេះ​លើ​ដី​ខ្មែរ ។  តាម​ព័ត៌មាន​ចុងក្រោយ​បាន​ឱ្យដឹងថា​ជន​ម្នាក់​ជា​កូនកាត់​យួន នៅ​តំបន់​តន់​ហន់​ត្រូវបាន​ចាប់ខ្លួន ។

​បើ​តាម​សមត្ថកិច្ច​ថា ជន​នេះ​ហើយ​ជា​មេខ្លោង​បើក​វង់​ល្បែងស៊ីសង​ប្រមូល​យួន​ចូល​មក​លេង ។ ជាមួយគ្នា​នោះ ម៉ូតូ​៣​គ្រឿង​ក៏​ត្រូវបាន​ចាប់​រឹបអូស​ផងដែរ ។

​មតិ​ខ្លះ​និយាយថា មិន​ត្រូវ​មើលស្រាល​ដល់​ក្រុម​ជនជាតិ​យួន​មក​លេងល្បែង​នោះឡើយ ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ប្រសិនបើ​មិន​បាន​គិត​ពី​សុវត្ថិភាព​ទេនោះ ។ អ្វី​ដែល​មាន​ភាព​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​រាយការណ៍​ព័ត៌មាន គឺ​លោក កែវ ឆាត រត់​ទាំង​ព្រលឹងចុងសក់ ចោល​ម៉ាស៊ីនថតរូប​កាបូប​ប្រាក់ និង​ម៉ូតូ​ត្រូវ​ពួក​យួន​ទាំងនោះ​វាយ​ឱ្យ​ខូចខាត​ទាំងស្រុង ៕

2015_01_22n1 2015_01_22n3

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!