ខេត្តព្រះសីហន ៖ ខណះពេលខ្សល់រំហើយបានឈានចូលមកដល់ ស្រុកចំនួន២នៃខេត្តព្រះសីហនុ ត្រូវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីខ្សល់ព្យុះកន្ត្រាក់ក្នុងនោះ ផ្ទះចំនួន៣២ខ្នងស្ទើខូចខាតទាំងស្រុង ខូចខាតផ្នែកតំបូលចំនួន១៨៩៧ខ្នងផ្ទះ និងផែទូកចំនួន៣ខូចខាតទាំងស្រុង ត្រឹមតែរយះពេល៥ថ្ងៃតែប៉ុណ្ណោះ។
យោងតាមរបាយការណ៏បឋមពីអាជ្ញាធរមូលដ្ឋាន ស្រុកទាំង២នៃខេត្តព្រះសីហនុ គឺ ស្រុកព្រៃនប់ និង ស្រុកស្ទឹងហាវ បានឲ្យដឹងថា សំរាប់ស្រុកព្រៃនប់បានរងការខូចខាតខ្លាំងជាគេ ខណះពេលស្រុកស្ទឹងហាវ ខូចខាតផែទូកនេសាទចំនួន៣ នៅចំនុចឃុំកំពេញ ឯ ស្រុកព្រៃនប់បានរងការខូចខាតផ្ទះស្ទើទាំងស្រុងចំនួន៣២ខ្នងផ្ទះ ខូចខាតផ្នែកតំបូលរហូតដល់១៨៩៧ខ្នងផ្ទះ និង មនុស្សចំនួន២នាក់បានរងរបួសមធ្យម នៅក្នុងហេតុការគ្រោះធម្មជាតិខ្សល់ព្យុះ រយះពេល៥ថ្ងៃមកនេះ។
ប្រភពដដែលបានបន្តថាសំរាប់ស្រុកព្រៃនប់ ឃុំដែលបានរងឥទ្ឋិពលខ្សល់ព្យុះកាលពីថ្ងៃទី១៧និង១៨ខែធ្នូឃុំទាំង៣បានរលំផ្ទះរាបដល់ចំនួន១៦ខ្នងផ្ទះប៉ើងតំបូលចំនួន៣៤៩ខ្នងផ្ទះនិងយប់ថ្ងៃទី២២ខែធ្នូឃុំទាំង៣ខាតខាតរួម មានៈទី១- ឃុំទឹកល្អក់រលំផ្ទះរាបដល់ដីចំនួន៨ខ្នង ប៉ើងតំបូលផ្ទះចំនួន៣៩២ខ្នងផ្ទះ និងមនុស្សម្នាក់បានរងរបួសទី២-ឃុំសាមគ្គីរលំផ្ទះរាបដល់ដីចំនួន០៤ខ្នង ប៉ើងតំបូលផ្ទះចំនួន៤០០ខ្នងផ្ទះ និងមនុស្សម្នាក់បានរងរបួសទី៣-ឃុំទឹកថ្លាឃុំសាមគ្គីរលំផ្ទះរាបដល់ដីចំនួន០៤ខ្នង ប៉ើងតំបូលផ្ទះចំនួន៧៥៦ខ្នងផ្ទះ។
ប្រភពពីអាជ្ញាធរដ៏ដែលបានបានអះអាងទៀតថា ខ្សល់នាចុងរដូវឆ្នាំនេះ នៅក្នុងស្រុកទាំង២របស់ខេត្តព្រះសីហនុគឺមានសភាពខ្លាំងជាឆ្នាំមុនៗទាំងអស់ បើទោះបីជាតំបន់នេះអោយតែដល់រដូវរំហើយតែងតែមានកូនខ្សល់ព្យុះយ៉ាងណាក្តី។ចំពោះទំហ៊ុំនៃការខូចខាតគិតជាទឹកប្រាក់គេនៅពុំទាន់គណនាបាននៅឡើយទេ គ្រាន់តែដឹងថាឆ្នាំនេះទំហ៊ុំនៃការខូចខាតមានវិសាលភាពធំជាឆ្នាំណាៗទាំងអស់។
ជុំវិញបញ្ហាគ្រោះធម្មជាតិនេះដែរ អាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ស្រែចំការសូមមេត្តាប្រុង្រយ័ត្នអោយបានខ្ពស់ ទាក់ទិនទៅនឹងគ្រោះធម្មជាតិ ដែលយើងទាំងអស់គ្នាមិនអាចដឹងមុន៕