ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ការដ្ឋានកិនថ្មឧកញ៉ា ស្រ៊ុន សំណាង ធ្វើអាជីវកម្ម​បង្កផលប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ

ការដ្ឋានកិនថ្មឧកញ៉ា ស្រ៊ុន សំណាង ធ្វើអាជីវកម្ម​បង្កផលប៉ះ​ពាល់​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ

ខេត្ដកំពង់ ចាម ៖ ប្រជាពលរដ្ឋ​ដែល មានលំនៅដ្ឋានក្បែរការដ្ឋានរោងម៉ាស៊ីន កិនថ្មរបស់​ឧកញ៉ា ឋិតក្នុង  ភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុក-ខេត្ដ ត្បូងឃ្មុំ បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ចំពោះការរស់នៅ របស់ពួកគាត់ ពាក់ព័ន្ធ  សុខភាព ការទទួលទានដំណេក និងឈឺ ថ្កាត់ ជាដើម ។

ប្រជាពលរដ្ឋបានឲ្យដឹងថា កន្លងទៅ ពួកគាត់បានរាយការណ៍និងប្ដឹងទៅថ្នាក់លើ ក៏ដូច ជារាយការណ៍តាមទូរស័ព្ទ ប៉ុន្ដែសមត្ថ កិច្ច អាជ្ញាធរ មន្ដ្រីជំនាញ មិនហ៊ានអើពើ  ដោយសារតែឥទ្ធិពលអំណាចទឹកប្រាក់ របស់ឧកញ៉ា ស្រ៊ុន សំណាង គ្របដណ្ដប់ ទៅលើមន្ដ្រីទាំងនោះ ។

ប្រជាពលរដ្ឋបន្ដ ថា ការដាក់គ្រាប់ រំសេវផ្ទុះបានក្លាយទៅជារណ្ដៅជីកយកថ្ម ដ៏ធំៗ ជ្រៅៗដូចជាស្រះជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋក្នុងភូមិ ពេលឱ្យកូនចៅ  ទៅមើលគោក្របីតាមវាលស្រែម្ដងៗ មានការព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកូន ចៅរបស់ពួកគាត់លង់ទឹកដែលជារណ្ដៅ របស់ឧកញ៉ា ស្រ៊ុន សំណាង ខាងលើនេះ។

ប្រជាពលរដ្ឋបាន និយាយថា ជាយូរឆ្នាំមកហើយ ការដ្ឋានកិនថ្មខាងលើនេះបាន បំពងសំឡេងលាន់ឮកងរំពង រួមទាំង សំឡេងគ្រាប់រំសេវបំផ្ទុះបំបែកថ្មម្ដងៗ ធ្វើឱ្យរញ្ជួយដល់សំណង់ផ្ទះរបស់ពួកគាត់ ព្រមទាំងផ្សែង ធូលីដែល ជាកម្ទេចថ្មហុយ  ជះមកលើលំនៅឋានរបស់ពួកគាត់ បណ្ដាលឱ្យអ្នកខ្លះរងនូវជំងឺឈឺភ្នែកជា ញឹកញាប់ ។

ពាក់ព័ន្ធករណី នេះ លោក ចេង ប៊ុនណា  អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ  កាលពីរសៀលថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០១៤ បានប្រាប់ ឲ្យដឹងថា  បញ្ហាការដ្ឋានកិនថ្មឧកញ៉ា ស្រ៊ុន សំណាង ពិតជាបង្កផលប៉ះពាល់ ដល់ ប្រជាពលរដ្ឋ  ទាំងការដាក់រំសេវផ្ទុះលាន់កងរំពងខ្ទ័រដល់ សំណាង់ ផ្ទះប្រជាពលរដ្ឋ និងការដឹក ជញ្ជូនថ្មខូចផ្លូវ ហុយ ទៅលើលំនៅឋានពួក គាត់ ។ មិនតែប៉ុណ្ណោះ កន្លងមក ការដាក់ បំផ្ទុះថ្មទីតាំងមួយចំនួនបានក្លាយទៅជា ស្រះ បណ្ដាលឱ្យកូនអ្នកស្រុកលង់ស្លាប់ ក្នុងនោះខាងអាជ្ញាធរនិងសមត្ថកិច្ច ក៏បាន ធ្វើការណែនាំម្ដងជាពីរដងផង ដែរ ប៉ុន្ដែ ម្ចាស់ការដ្ឋានហាក់ដូចជាពុំបានគិត និង ទទួលខុសត្រូវចំពោះការធ្វើអាជីវកម្មរបស់ ខ្លួនប៉ះពាល់ដល់អ្នក ដទៃ ។

ទោះជាយ៉ាងណាក៏ ដោយ លោកអភិ បាលបានបញ្ជាក់ថា «ខ្ញុំនៅតែឱ្យមន្ដ្រី ជំនាញ ជាមួយសមត្ថកិច្ចចុះពិនិត្យបន្ដ ទៀត ដើម្បីការពាររាល់ផលប៉ះពាល់មក លើប្រជាពលរដ្ឋស្លូតត្រង់ដែលមានលំនៅ ឋានក្បែរនោះ » ។

ដោយឡែក លោកឧកញ៉ា ស្រ៊ុន សំណាង ពាក់ព័ន្ធនឹងករណីធ្វើអាជីវកម្មកិនថ្មប៉ះ ពាល់ដល់ប្រជាពលរដ្ឋ កាល ពីរសៀលថ្ងៃ  ទី២៦ ខែមេសា ឆ្នាំ២០១៤ បានប្រាប់  តាមទូរស័ព្ទថា ខ្ញុំធ្វើអាជីវកម្ម តាមតែច្បាប់ ចង់ប៉ះពាល់​អ្នក​ណាខ្ញុំមិន ដឹងទេ បើចង់ប្ដឹងអីក៏ប្ដឹងទៅ សូមមេត្ដា ធ្វើតាមច្បាប់ចុះ ។

ក្នុងករណីម្ចាស់ ការដ្ឋាននេះមានច្បាប់ អនុញ្ញាតក៏ដោយ ប៉ុន្ដែប្រជាពលរដ្ឋឱ្យ លោកឧកញ៉ាគិតពីផលប៉ះ​ពាល់​ដល់​អ្នក ដទៃនោះផង ។ ប៉ុន្ដែតាមទូរស័ព្ទ លោក ឧកញ៉ារូបនេះបានបញ្ជាក់ថា «ខ្ញុំមិនដឹង ខ្ញុំមិនដឹងទេ ២០ឆ្នាំមកហើយ ខ្ញុំកិនថ្ម មិនដែលប៉ះពាល់អ្នកណា អ៊ីចឹងប្ដឹងតាម ច្បាប់ទៅ ខ្ញុំមិនខ្វល់ » ។

លោកអភិបាលស្រុកប ន្ដថា ថ្មីៗនេះ ស្រាប់តែមន្ដ្រីអះអាងថា ខាងក្រសួង ឧស្សាហកម្មបានចេញច្បាប់ឱ្យគាត់​បន្ដអាជីវកម្ម ដែលពុំបានឱ្យមន្ដ្រីជំនាញចុះ មកសិក្សា ឬឆ្លងមន្ដ្រីអាជ្ញាធរមូលដ្ឋាន មុននឹងចេញអាជ្ញាប័ណ្ណឱ្យ ថា​តើការធ្វើ អាជីវកម្មរបស់ម្ចាស់ការដ្ឋានកិនថ្មនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងកម្រិត ណា នោះឡើយ ។

អាជ្ញាធរស្រុក ត្បូងឃ្មុំព្រួយបារម្ភផង ដែរពីអាជីវកម្មកិនថ្មខាងលើនេះ ហើយ គាត់ក៏សំណូមពរផងដែរ រាល់ការធ្វើ អាជីវកម្មរបស់ខ្លួន មេត្ដាគិតពីផលប៉ះពាល់ដល់អ្នកដទៃ ផ្ដល់សេចក្ដីសុខដល់ ប្រជាពលរដ្ឋ ដែលពួកគាត់មាន​សិទ្ធិក្នុង ការរស់នៅ មិនត្រូវបានរំលោភបំពាន ដោយនរណានោះឡើយ ដែលក្នុងប្រទេសគ្រប់ គ្រងដោយច្បាប់ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!