ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on យុវជន ​៣ ​នាក់​គាស់​បន្ទប់​លួច​សម្ភារៈ​ត្រូវ​ឃាត់ខ្លួន​

យុវជន ​៣ ​នាក់​គាស់​បន្ទប់​លួច​សម្ភារៈ​ត្រូវ​ឃាត់ខ្លួន​

ខេត្ត​ព្រះសីហនុ ៖ យុវជន​ដៃរ​ពិស​ចំនួន​៣​នាក់ ត្រូវបាន​កំលាំង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ធ្វើការ​ឃាត់ខ្លួន​នៅ​ចំនុច​បឹង​ហ្គា​ឡូ ផា​រ៉ា​ដាយ ស្ថិតក្នុង​ភូមិ​កោះរ៉ុង សន្លឹម សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ ម៉ោង​១៥​និង​៤៥​នាទី​ថ្ងៃ​ទី​២១​ខែ​ធ្នូរ​ឆ្នាំ​២០១៤ បន្ទាប់​ពី​យុវជន​ទាំង​៣​លួច​ចូល​ក្នុង​បន្ទប់​របស់​ជនបរទេស​ដែល​ជា​ភ្ញៀវទេសចរណ៏​ចាក់សោ​រចោល​ដើរ​កំសាន្ត​តាម​ឆ្នេរ​។​

​លោក​វរៈ​សេនីយ៏​ត្រី ភុល ភ័​ស្តា អធិការនគរបាល​ក្រុងព្រះសីហនុ បាន​បញ្ជាក់​អោយដឹងថា ដោយ​អនុវត្ត​ន៏​ទៅតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព នៅ​គ្រប់​មូលដ្ឋាន នា​ល្ងាច​ថ្ងៃទី​២១​ខែ​ធ្នូ​ឆ្នាំ​២០១៤ នៅ​លើ​ដែនដី​កោះ កំលាំង​របស់លោក បាន​ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ បន្ទាប់​ពី​យុវជន​ចំនួន​៣​នាក់​ធ្វើ​សកម្មភាព​ចូល​លួច​សម្ភារៈ​ជនបរទេស ខ​ណះ​ពេល​ជន​បរទេស​ម្ចាស់​សម្ភារៈ​ចេញ​ដើរ​កំសាន្ត​នៅ​តាម​ឆ្នេរ ដោយ​យក​បាន​សម្ភារៈ​រួមមានៈ​១-​ទូរស័ព្ទដៃ​អា​ហ្វូន​៥​ចំនួន​០១​គ្រឿង​២-​អា​យផេត​០១​គ្រឿង​៣-​ឡែ​បថម​០១​គ្រឿង ៤-​ប្រាក់​ដុល្លា​៤៥​ដុល្លា ៥-​លុយ​បាត​ចំនួន​៤០​បាត​៦-​លុយ​ខ្មែរ​១១០០០​រៀល​៧-​លុយ​មា​ឡេ​និង វៀតណាម​មួយ​ចំនួន – វី​សារ​កាត​និង​កាបូប​តូច​ចំនួន​០១​។​យុវជន​សង្ស័យ​ទាំង​៣​នាក់​មានៈ​ទី​១-​ឈ្មោះ ឃាង សីហា ភេទ ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​កម្មក​សំណង់ ទី​២-​ឈ្មោះ សាង វាសនា ភេទ ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​កម្មក​សំណង់ ទី​៣-​ឈ្មោះ ជ្រី ចិត្ត ភេទ ប្រុស អាយុ​១៦​មុខរបរ​កម្មក​សំណង់ អ្នក​ទាំង​៣​បច្ចុប្បន្ន​មាន​ទីលំនៅ​មាន​ទីលំនៅ​កោះរ៉ុង ក្រុងព្រះសីហនុ​។​ចំពោះ​ជនរងគ្រោះ​ជា​ជនបរទេស សមត្ថកិច្ច នៅ​ពុំទាន់​ទទួល​ឈ្មោះ​បាន​នៅឡើយ​ទេ ព្រោះ​ខ​ណះ​ពេល​ឃាត់ខ្លួន​ជន​បរទេស​មិន​បាន​នៅ​កន្លែងកើតហេតុ​នោះ ដោយ​បាន​ចាក់សោរ​ទុក​សម្ភារៈ​ក្នុង​បន្ទប់ ហើយ​បាន​ដើរ​ច​ន្ត​នៅតាម​តំបន់​ទេសចរណ៏​មួយចំនួន​នៅ​លើ​កោះរ៉ុង​។​

​បច្ចុប្បន្ន យុវជន​សង្ស័យ​ទាំង​៣​កំពុង​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត តាម​និតិ​វិធី​ច្បាប់ ឯ សម្ភារៈ​នឹង​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​ល្ងាច​ថ្ងៃទី​២២​ខែ​ធ្នូ ខ​ណះ​ពេល​ជន​បរទេស​ជា​ជនរងគ្រោះ​ឡើង​ទឹកដី​កោះរ៉ុង​វិញ​៕

2014_12_25

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!