ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ហ៊ុន ជា និង​លឹម ប៊ុណ្ណា ប៉ាវ​ផ្តាច់​ក្នុង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​

ហ៊ុន ជា និង​លឹម ប៊ុណ្ណា ប៉ាវ​ផ្តាច់​ក្នុង​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ​

បទល្មើស​ដឹកឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ដាក់​ដាំ ខេត្តមណ្ឌលគិរី​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក បើទោះបី​រដូវ​នេះ​ជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ពិបាក​ធ្វើ​ដំណើរ​យ៉ាងណាក៏ដោយ​។ សម្រាប់​ច្រក​ដាក់​ដាំ​ត្រូវបាន​គេ​ដឹងថា ត្រូវបាន​អ្នកមានអំណាច​និង​អ្នកមាន​លុយ​ដូចជា​ឈ្មោះ ហ៊ុន ជា និង​មេ​ឈ្មួញ លឹម ប៊ុណ្ណា បាន​ប៉ាវ​ផ្តាច់​សម្រាប់​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​រថយន្ត​គ្រប់​ធុន​ក្នុង​មួយ​យប់ៗ​មិនតិច​ជាង​៦០​គ្រឿង​នោះ​ទេ​។ ប្រការ​នេះ​កំពុង​ធ្វើឲ្យ​ឈើ​ប្រណីត​ក្នុងព្រៃ​អភិរក្ស​ដែន​ជម្រក​សត្វ និង​ឧទ្យាន​ជាតិ​ក្នុង​ខេត្តមណ្ឌលគិរី​ប្រឈម​នឹង​សេចក្តី​វិនាស​សាបសូន្យ​។​

​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានឲ្យដឹងថា អ្នកមានអំណាច​និង​អ្នកមាន​លុយ​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​យក​ម៉ាស៊ីន​ត្រង់​ស៊ី​ន័រចូល​ព្រៃ​ឧទ្យានជាតិ​មណ្ឌលសីមា និង​ព្រៃ​សហគមន៍​កាប់​ឈើ​ប្រណីត​យកទៅលក់​ឲ្យ​ពួកគេ​។ ក្រោយ​ពី​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ឈ្មោះ​ហ៊ុន ជា និង​លឹម ប៊ុណ្ណា បាន​ដឹកជញ្ជូន​តាម​រថយន្ត​គ្រប់​ធុន​ជា​ជំហរ​យកទៅលក់​នៅ​ស្រុក​យួន​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ទ្បើយ​។ ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា ជា​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​ដោយ​មាន​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន​នៅ​ពីក្រោយ​ខ្នង​ទើប​ពួកគេ​អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​សេចក្តីរាយការណ៍​មួយចំនួន​បានឲ្យដឹងថា តាមរយៈ​បរិមាណ​នៃ​ការដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​របស់​ឈ្មោះ ហ៊ុន ជា និង​លឹម ប៊ុណ្ណា គឺ​ក្នុង​មួយខែៗ​ពួកគេ​ចំណាយលុយ​យ៉ាងតិច​ពី​២០​ទៅ​៣០​ម៉ឺន​ដុល្លារ ដើម្បី​ជា​ការសម្រួល​ឲ្យ​សមត្ថកិច្ច​បើកផ្លូវ​ដោយ​រលូន​។ ក្នុងនោះ​អភិបាលខេត្ត​មណ្ឌលគិរី​ឈ្មោះ​អេង ប៊ុន​ហៀ​ង​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ក៏​អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាង​គាប់ចិត្ត​ពី​ឈ្មួញ​ឈើ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ដែរ ទើប​ពួកគេ​បណ្តោយ​ឲ្យ​បទល្មើ​សកើត​ទ្បើង​តាម​អំពើ​ចិត្ត​។ ហេតុ​នេះ​សូម​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​និង​លោក ឆេង គឹម​សុន មេ​រដ្ឋបាល​ព្រៃឈើ​ពិនិត្យមើល​រឿងនេះ​ជា​បន្ទាន់​បំផុត​ព្រោះ​បច្ចុប្បន្ន​ឈើ​ប្រណីត​ក្នុង​ដែន​ជម្រក​សត្វ ឧទ្យាន​ជាតិ​និង​ព្រៃ​សហគមន៍​ក្នុង​ខេត្ត​មណ្ឌលគិរី​ស្ទើរតែ​រលាយ​សាបសូន្យ​អស់​ទៅហើយ​៕

 

2014_12_24

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, សូមរាយការណ៍

Recent Posts

Bookmark and Promote!