ព័ត៌មានថ្មី
បទល្មើសនេសាទកើតមានពេញបន្ទុក នៅតាមបឹង,ព្រែក ,ដៃទន្លេ,ដងទន្លេសាបតាមគ្រប់ស្រុកដែលនៅជាប់ដងទន្លេសាប ក្រុងខេត្តកំពង់ឆ្នាំង ប៉ុន្តែមន្ត្រីជលផលអះអាងថា គ្មានបទល្មើសទាល់តែសោះ -@- ទីតាំងបនប្រភេទធំ(mini cassino)នៅក្នុងផ្សារទំនើបសុីធីម៉លជាប់ស្តាតអូឡាំពិក ជាបនល្បែងរបស់ជនក្បាលជាប់មេឃណា?ទើបល្បីថាលោកថេង សុថុលអភិបាលខណ្ឌនិងលោក ជុន ប៊ុនណាន អធិការខណ្ឌ៧មករា មិនហ៊ានទៅក្បែរ សូម្បីតែឯ.ឧ ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏មិនហ៊ានបង្រ្កាបដែរ? -@- ការតម្រូវអោយកាយដី ដែលបានចាក់លប់តំបន់រមនីយដ្ឋាន ទំនប់បឹងធម្មជាតិតាសាល៦០អារ ចេញវិញ គ្រាន់តែជាល្បែងឆ្ពិនភ្នែករបស់លោក ញាញ់ ជាហ៊ងនិងលោកមាស ឌី ប៉ុណ្ណោះ? -@- រថយន្ត ៥គ្រឿងនិងមនុស្សចំនួនពីរនាក់ត្រូវបានបង្ក្រាបខណៈពេលដែលមន្ត្រីជំនាញជាប់ពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរីមិនបង្ក្រាបកសោះ... -@- ផឹកប៉ះស្រាឈាមខ្លា!ទើបស្រវឹងកាច អាងអំណាចដកកាំភ្លើងផ្ជង់បាញ់មេទាហាននឹងអធិការស្រុក អូររាំង លុហគេដកកាំភ្លើងទុកសិន អាងប្តឹងទៅលោក ស សុខា  ពិតជាឡូយមែន!? -@- អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ -@- ឱ!ព្រះអើយអីក៍សាហាវខ្លាំងម្លេះតើបេះដូងអ្នកសាងអំពីអ្វី ?គ្រាន់តែរកអូសយកមកទទួលទានដាំបាយសោះត្រូវជនសង្ស័យកាប់ចាក់ស្ទើស្លាប់! -@- បែកធ្លាយក្លិនស្អុយរបស់លោក អ៊ូ ដេត អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រង់ជំងឺ និង លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនះគីរី «លួចលក់វ៉ាក់សាំង និងតែងតាំងមន្រីរបៀបពុករលួយ..! -@- ឈ្មោះ សី និង ឈ្មោះ វិន បើកសង្វៀនបញ្ជល់មាន់និង បៀអាប៉ោងខុសច្បាប់ក្នុងឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគីរី កំពុងដំណើរការបើកលេងយ៉ាងអនាធិបតេយ្យសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់ -@- លោកង៉ាន់ សារ៉ាវុធប្រធានច្រកទ្វារព្រំដែន«ឡាប៉ាខេ»បើកអោយយួនឆ្លងដែនចូលមកលេងល្បែងជល់មាន់ និងជួញដូរគ្រឿងញៀនក្នុងកាសុីណូTG GENTINGក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី យ៉ាងអនាធិបតេយ្យ
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «នគរសន្តិភាព»​ ទាក់ទងព័ត៌មាន តាមទូរស័ព្ទលេខ 096 77 77 716 ឬតាមសារអេឡិចត្រូនិច Email: nokorsantepheap@gmail.com
Comments Off on ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ដាក់បទបញ្ជា​ដាច់ខាត​ឲ្យ​ក្រុម​អ្នកចាក់ដី​លុប សមុទ្រ​តំបន់​ទំ​នប​រលក ១ កន្លែង ឲ្យ​កាយ​ដី​ចេញពី​សមុទ្រ​វិញ​

ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ដាក់បទបញ្ជា​ដាច់ខាត​ឲ្យ​ក្រុម​អ្នកចាក់ដី​លុប សមុទ្រ​តំបន់​ទំ​នប​រលក ១ កន្លែង ឲ្យ​កាយ​ដី​ចេញពី​សមុទ្រ​វិញ​

ខេត្ត​ព្រះសីហនុ ៖ កំលាំង​សមត្ថកិច្ច​ចំរុះ​របស់​អាជ្ញាធរខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ហេង សំអាន អភិបាលរង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​ឆ្នូ ឆ្នាំ​២០១៤ នេះ​បាន​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​និង​ធ្វើ​ការហាមឃាត់​សកម្មភាព​ល្មើស ច្បាប់ នៃ​ការចាក់ដី​លុប​សមុទ្រ​មួយ​កន្លែង ស្ថិតនៅក្នុង​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ (​តំបន់​ទំនប់រលក​) ត្រង់ចំណុច​ខាង​មុខ​នគរបាល​អន្តោ​ប្រវេ​សន៍ ខណៈពេល​កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង ព្រមទាំង​បាន​ធ្វើការ​ដកហូត​រថ​យន្ត​ដឹក​ដី​ចំនូ​ន​១​គ្រឿង និង​អា​ប៊ុល​ឈុស​ដី​១​គ្រឿង​ផង​ដែរ នាំយក​ទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ និង​តំ​រ៉ូវ​ឲ្យ​បុគ្គល់​ឈ្មោះ លីម គីម​ស្រ៊ាង ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ដែល​ជា​ម្ចាស់​ទីតាំង​ចាក់ដី​នោះ ធ្វើ​កិច្ចសន្យា​កាយ​ដី ដែល​បាន​ចាក់​លុប​សមុទ្រ​ទាំង ប៉ុន្មាន​យកចេញ​វិញ​ឲ្យអស់ ដោយ​គ្មាន​ការតវ៉ា​ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា ឲ្យ​ទីតាំង​ចាក់​ដី​នោះ​វិល​ទៅ​រក​សភាព​ដើម​វិញ ជា​កំហិត ។​

​ឯកឧត្តម ហេង សំអាន អភិបាលរង​ខេត្ត​ព្រះសីហនុ ជុំវិញ​បញ្ហារ​ខាងលើនេះ បាន​មានប្រសាសន៍​បញ្ជាក់​ថា ជា​គោល​ការ​របស់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​តំបន់​ទំនប់រលក​នេះ មិន​អនុញាត មាន​ការសាងសង់​សំណង់​ថ្មី ឬ​ចាក់​លុប​សមុទ្រ​នោះទេ ដោយ​ប្រជាពលរដ្ឋ​អាច​រក្សា និង​រស់នៅ​បាន​ជាមួយ​សំណង់​ចាស់ ដែល​មាន​ស្រាប់​តែប៉ុណ្ណោះ ហើយ​ជុំវិញ​បញ្ហារ​នេះ កន្លងមក​អាជ្ញាធរ​ខេត្ត​ក៍​បាន​ចេញ​សេចក្តីជូនដំណឹង ជំរាប​ជូន​ដល់​បងប្អូន​ដែល​រស់នៅ​តំបន់​ខាងលើ ឲ្យបាន​ជ្រាប​រូចមក​ហើយ​ផង​ដែរ ដូចនេះ​រាល់​សំណង់​ណា​ដែល​ធ្វើ​ការសាងសង់​គ្មាន​ច្បាប់​ត្រឹមត្រូវ គឺ​មិន​អនុញាត​នោះឡើយ ។ ហើយ​បើសិនជា​មាន​បុគ្គល់​ណា​នៅតែ​រឹងទទឹង ប្រព្រឹត្ត​ផ្ទុយ បែប​ឃុបឃិត​គ្នា​ទាំង​បំពាន​បុគ្គល់​នោះ អាច​ប្រឈម​មុខ​ចំពោះ​ផ្លូវច្បាប់ គេច​មិន​រូ​ច​នោះទេ ជាក់ស្តែង​ដូចជា​ករណី​ចាក់ដី​លុប​សមុទ្រ​ខាងលើ​នេះ​អញ្ចឹង ។ នៅពេលដែល​សមត្ថកិច្ច​ចម្រុះ​របស់​អាជ្ញាធរខេត្ត​ចុះ​ហាមឃាត់​ក្រុម​ទូរទស្សន៍ និង​កាសែត​បាន​ទៅ​ផ្តិត​យក​រូបភាព ស្រាប់តែ​ឈ្មោះ លីម គឹម ស្រ៊ាង និង​បក្សពួក​របស់​ខ្លួន​ដែល​ជា​សាច់​ញ្ញាត បាន​ជេរ​ប្រមាថ​មើលងាយ​មក​លើ​អ្នកសារព័ត៌មាន ដែល​បាន​បំពេញ​ភារកិច្ច​ថត​យក​សកម្មភាព ដែល​អាជ្ញាធរ​កំពុងតែ​ហាមឃាត់ ហើយ​និង​បាន​គំរាម​គំហែង​យ៉ាងខ្លាំងៗ​ទៀត​ផង​ដែរ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា លិខិត​ជូនដំណឹង​ស្តីពី​ការរៀបចំ​ថែរក្សា​បរិស្ថាន និង​សណ្តាប់ធ្នាប់​អនាម័យ និង​ស្តីពីរ​រការ​ហាមឃាត់​នៅ​ការសាងសង់​សំណង់​ថ្មី​ផ្សេងៗ គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ទំនប់រលក​សង្កាត់​លេខ​១​ខាងលើនេះ ចុះ​ថ្ងៃ​២៦ ខែមិថុនា ឆ្នាំ​២០១៤ លេខ​៣០៤​ចុះហត្ថលេខា ដោយ​ឯកឧត្តម ឈិត សុខុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដោយ​សេចក្តីជូនដំណឹង​នេះ បាន​តំរូវ​អោយ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​សង្កាត់ ចុះ​ធ្វើ​ការផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ ក្នុង​គោលដៅ​អោយ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​ជ្រាប និង​អនុវត្ត​តាម​រួម​នឹង​ការអនុវត្ត​វិធានការ​ច្បាប់​ផង​ដែរ ប៉ុន្តែរ​អ្វី​ដែល​គូរ​ចាប់​អា​រម្ម​បំផុត​នោះ គឺ​ជុំវិញ​លិខិត​ជូនដំណឹង​របស់​សាលាខេត្ត​ខាងលើនេះ លោក ឈិត សុផាត ជា​ចៅសង្កាត់​លេខ​១ ដែល​ជា​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ បែរ​ជា​ឆ្លើយ​ថា លោក​មិន​បានដឹង​មិន​បាន​ឃើញ​លិខិត​ខាងលើ​នេះ​ទៅ​វិញ ។ អ្វី​ដែល​លោក ឈិត សុផាត ឆ្លើយ​បែប​មិន​ទ​ទូល​ខុស​ត្រូវ​ដូចនេះ វា​ជា​រឿង​គូរឲ្យ​ចាប់អារម្ម​បំផុត សំរាប់​មហាជន​ទូទៅ ដោយ​គេ​មិនដឹងថា លោក ឈិត សុផាត ជា​ចៅសង្កាត់​រូប​នេះ​សព្វ​ថ្ងៃ​គាត់​ធ្វើ​អ្វី​ខ្លះ​នោះ​ទេ បាន​ជា​ស្អីៗ ក៏​ឆ្លើយថា មិនដឹង​រហូត !៕

 

2014_12_17a (3) 2014_12_17a 2014_12_17a (1) 2014_12_17a (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!