កំពត ៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ លោក យិន ប៊ុនអានប្រធាន មន្ទីរហិរញ្ញវត្ថុខេត្តកំពតនិង ជាអនុប្រធានក្រុមការងារថ្នាក់ខេត្តកំពត ចុះជួយស្រុកដងទង់និងមន្ត្រីនៅក្រោមឪវាទ បានដង្ហែរបុណ្យកឋិនទាននិងក្រុមគ្រួសារដើម្បីប្រមូលបច្ជ័យដង្ហែរទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងពុទ្ធសីមាវត្តអង្គស្វាយស្ថិតនៅភូមិអង្គស្វាយឃុំដងទង់ស្រុកដងទង់ខេត្តកំពត មានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយយ៉ាងច្រើនកោះករ បន្ទាប់ពីដង្ហែរអង្គកឋិនទានប្រទស្សិណជុំវិញព្រះវិហារនិងវេប្រគេនត្រៃយ៍ជីវរគ្រឿងបរិក្ខាកឋិនបច្ច័យដាឆ្លងសទ្ធាទៅតាមគន្លងប្រពៃណីសាសនា ។ ពុទ្ធបរិស័ទមកពីទីជិតនិងទីឆ្ងាយបានរូមគ្នា ជាមួយ លោកយិន ប៊ុនអានប្រធានមន្ទីរហិរញ្ញវត្ថុខេត្តកំពត និងជាអនុប្រធានក្រុមការងារថ្នក់ខេត្ត ចុះជួយស្រុកដងទង់ ផ្តើមធ្វើបុណ្យកឋិនទានដង្ហែរប្រមូលបច្ច័យយកមកប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តនេះដើម្បីកសាងសមិទ្ធផលនានា ។
បងប្អូនប្រជាពលរដ្ធ បានអំពាវនាវដល់អាជ្ញាធរដែនដីភូមិឃុំនគរបាលប៉ុស្តិរដ្ឋបាលនិងបងប្អូនប្រជាពលរដ្ឋព្រះសង្ឃបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតសំដៅធានាសុវត្ថិភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឃុំយើងពិសេស ធ្វើការអបរំកូនចៅកុំឲ្យជឿទៅលើការអូសទាញពីជនមានសមាភាពមិនល្អមួយចំនួននៅតំបន់នេះថា ទៅធ្វើនៅកន្លែងនេះឬទៅធ្វើកន្លែងនោះ ទើបទទួលបានផលច្រើនជាងនេះជាការឃោសនា ឬក៏បោកហើយសូមបងប្អូនជួយណែនាំកូនចៅឲ្យធ្វើការងារតែនៅក្នុងស្រុកយើងបានហើយ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាយើងមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានខិតខំកៀងគរប្រមូលផ្តុំក្រុមវិនិយោគ ឲ្យមកបង្កើតរោងចក្រសហគ្រាសច្រើនណាស់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាច្រើននៅកន្លែងនៅក្នុងប្រទេសយើង ហើយបច្ចុប្បន្ននេះ រោងចក្រមួយចំនួនត្រូវការមនុស្សជាច្រើនដើម្បីបំរើការងារដែរ ៕